EPISODE 30: កូនប្រុសរបស់ប៉ា

2K 128 4
                                        

រយ:ពេលពីរខែបានកន្លងផុតទៅដោយការរស់នៅក្នុងប្រទេស Italy នេះគឺពួកគេពិតជាមានក្ដីសុខនិងសុវត្ថភាពខ្លាំងណាស់។ Jungkook តែងតែយកចិត្តទុកដាក់នឹងរាងតូចជានិច្ចព្រោះតែគេក៏ជិតដល់ថ្ងៃផ្ដល់កំណើតដល់កូនដំបូងរបស់ពួកគេដែរ ហើយថ្ងៃនេះក៏ដូចគ្នារាងក្រាសបានចម្អិនអាហារពេលល្ងាចសម្រាប់រាងតូចដូចសព្វដងទាំងរៀបចំទាំងបញ្ចុកគឺថាមិនឲ្យ Taehyung ធ្វើអ្វីដោយខ្លួនឯងនោះទេ។

« ហារមាត់ទៅប្រពន្ធសម្លាញ់ » Jungkook ដួសស៊ុបបញ្ចុករាងតូចឯអ្នកម្ខាងទៀតក៏ហារមាត់ពេលដែលញ៊ាំរួច Jungkook ក៏ញញឹមខ្ជឹបតែម្ដងព្រោះសប្បាយចិត្តដែលប្រពន្ធកូនមានសុខភាពល្អក្រោមការថែទាំពីនាយនិងអ្នកគ្រូពេទ្យផ្ទាល់ខ្លួនរបស់ពួកគេ។ Jungkook បានជួលឲ្យអ្នកគ្រូពេទ្យមកជួយថែទាំប្រពន្ធរបស់នាយតាំងពីពេលដែលពួកគេមកនៅទីនេះដំបូងម្ល៉េះដូច្នេះវាមានរយៈពេល ២ ខែហើយហើយក៏ជិតដល់ពេលដែល Taehyung ត្រូវសម្រាលកូនដូចគ្នា។

« លោកប្ដីអូនចង់ចូលបន្ទប់ទឹក »

« ម៉ោះក្រោកមួយៗ » Jungkook ទ្រចង្កេះប្រពន្ធឯរាងតូចក៏លើកដៃដាក់លើស្មារាងក្រាសដើម្បីទប់លំនឹងក្រោកឈរ។ អ្នកជាស្វាមីក៏នាំភរិយាដើរទៅកាន់បន្ទប់ទឹកមួយៗនិងរៀបចំឲ្យគេធ្វើធុរៈផ្ទាល់ខ្លួនរួចនាយក៏ចេញមកឈរចាំនៅខាងក្រៅបន្ទប់ទឹក។

« ពេលរួចប្រាប់បងណាបងចាំនៅខាងក្រៅ » Jungkook ស្រែកប្រាប់ពីក្រៅឲ្យអ្នកខាងក្នុងបានឮឯរាងតូចមិនបានឆ្លើយតបនោះទេព្រោះកំពុងតែធ្វើធុរៈផ្ទាល់ខ្លួន។

« Jung...លោកប្ដីអូនឈឺពោះ! »

« មកពីមុននេះញ៊ាំច្រើនទេដឹង? »

« មិន...មិនមែនទេអូនឈឺ...ឈឺពោះកើតកូន...អា៎...ឈឺ »

« ថា...ថាម៉េចឈឺពោះកើត...កើតកូនហើយហេស៎? អ្នកគ្រូពេទ្យ Lee ប្រពន្ធខ្ញុំឈឺពោះហើយ » Jungkook ស្រែករកគ្រូពេទ្យស្រីទាំងស្លន់ស្លោរួចក៏ប្រញាប់បើកទ្វារចូលទៅរកប្រពន្ធនិងបានប្រញាប់យកគេចេញទៅមន្ទីពេទ្យភ្លាមៗ។

/មន្ទីពេទ្យ/

មិនយូរប៉ុន្មានពួកគេក៏បានមកដល់មន្ទីពេទ្យយ៉ាងរហ័ស គ្រូពេទ្យជាច្រើនក៏បានចេញមកទទួលនិងយកគ្រែមករុញ Taehyung ចូលទៅកាន់បន្ទប់សម្រាលកូនឯអ្នកគ្រូពេទ្យ Lee ក៏បានទៅជាមួយដូចគ្នាឯ Jungkook វិញកាន់ដៃរាងតូចជាប់រត់តាមគ្រែរុញរបស់ប្រពន្ធតែក៏ត្រូវគ្រូពេទ្យហាមឃាត់មិនឲ្យចូល ប៉ុន្តែភ្លាមៗនោះលោកដុកទ័រក៏បានអនុញ្ញាតឲ្យ Jungkook និងឲ្យគេស្លៀកពាក់ឯកសណ្ឋានការពារព្រោះគាត់ដឹងថាពេលទម្ងន់សម្រាលកូនមនុស្សដែលគេចង់នៅក្បែរបំផុតនោះគឺជាស្វាមីនេះឯង ជាស្វាមីដែលផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធ នៅក្បែរប្រពន្ធពេលគេកំពុងឈឺព្រោះការផ្ដល់កំណើតឲ្យកូនរបស់ពួកគេ។

A FORCED MARRIAGEWhere stories live. Discover now