ពន្លឺព្រះអាទិត្យដ៏ចែងចាំងបានរះបំភ្លឺឡើងនាំឲ្យជះចូលទៅតាមមាត់បង្អួចធ្វើឲ្យវាឆ្លងកាត់ប៉ះទៅលើផ្ទៃមុខរបស់ Taehyung ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នាំឲ្យគេភ្ញាក់ឡើងមកព្រោះតែមានពន្លឺរំខាន។
« អរុណសួស្ដីអូនសម្លាញ់ » សម្លេងទីមួយដែល Taehyung ទទួលបានមុនគេនៅពេលព្រឹកនោះគឺជាសម្លេងស្វាមីរបស់គេនេះឯង។ Jungkook គេងផ្អៀងខ្លួនទល់មុខរាងតូចនិងសម្លឹងមុខរបស់គេដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែមនាពេលព្រឹក។ រាងក្រាសលោមុខទៅថើបបបូរមាត់របស់ Taehyung មួយខ្សឺតរួចទើបដកចេញវិញធ្វើឲ្យនាយល្អិតញញឹមអឹមអៀនមុននឹងរុលខ្លួនខិតចូលមកជិតរាងក្រាសដើម្បីគេងឱបនាយឲ្យបានណែនៗដៃ។
« បងភ្ញាក់យូរហើយមែនទេ? »
« ភ្ញាក់មុនអូនប្រាំនាទី » Jungkook ឆ្លើយតបនឹងភរិយាដោយក្ដីរីករាយព្រមទាំងលើកម្រាមដៃប្រាំមកបញ្ជាក់ផងដែរ។
« ថ្ងៃនេះបងទៅធ្វើការឬអត់? ចាំអូនទៅចម្អិនអាហារឲ្យបង »
« មិនអីទេៗ អូនសម្រាកឲ្យបានច្រើនៗទៅយកកម្លាំងទាំងនោះទុកពពោះកូនរបស់បងវិញ »
« បងលេងសើចច្រើនណាស់ » Taehyung អស់សំណើចនឹងស្វាមីរបស់ខ្លួនឯង ព្រោះគេស្ដាប់ពាក្យសម្ដីរបស់នាយមុននេះហើយគឺមានអារម្មណ៍ថាគួរឲ្យចង់សើចពិតមែន។
« បងលេងសើច? បងនិយាយពិតមែនមិនបានលេងសើចទេអូនសម្លាញ់ »
« ដឹងហើយៗអូននឹងគេងយកកម្លាំងឲ្យបានច្រើនៗញ៊ាំឲ្យឆ្អែតៗរហូតទាល់តែក្លាយជាជ្រូកព្រោះដើម្បីកូនរបស់បង » Taehyung និយាយបណ្ដើរសើចនឹងខ្លួនឯងបណ្ដើរឲ្យឡើងខខឹកតែម្ដង។
« កូនរបស់អូនដូចគ្នា....! » Jungkook ញញឹមស្រទន់ លើកដៃម្ខាងអង្អែលសក់ក្បាលរបស់រាងតូចទៅមកទាំងក្នក់ក្នាញ់ស្រលាញ់ពេញចិត្តនឹងអត្តចរិតរបស់ភរិយានៅពេលនេះជាខ្លាំង។
« មួយទៀត! បើអូនក្លាយជាជ្រូកមែននោះបងនឹងបានគេងឱបអូនឲ្យណែនៗដៃតែម្ដង មើលរាងអូនចុះ! ខ្យល់បក់មកក៏ហោះទៅតាមខ្យល់បាត់ដែរ » ដោយក្នាញ់ខ្លាំងពេក Jungkook យកច្បូតចុងច្រមុះរាងតូចនាំឲ្យនាយល្អិតឈឺក៏លើកដៃទៅវ៉ៃដើមទ្រូងរបស់ស្វាមីដើម្បីឲ្យនាយបញ្ឈប់។

YOU ARE READING
A FORCED MARRIAGE
عاطفية« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...