រយៈពេល ២ ខែក៏កន្លងផុតទៅ ទាំងប៉ាទាំងអាប់ប៉ានិងកូនប្រុសរស់នៅជាមួយគ្នាក្របកដោយសេចក្ដីសុខមិនមាននរណាមកយារយីនោះឡើយ។ ពេលនេះ ian មានអាយុជាង ២ ខែហើយឯ Taehyung ក៏រៀងមានកម្លាំងរឹងដៃរឹងជើងជាងមុនដែរ។ នាយតូចបីកូនដើរទៅដើរមកដោយបំបៅគេឲ្យគេងលក់និងអាងបានគេទៅធ្វើម្ហូបឲ្យរាងក្រាសដែលកំពុងបំពេញឯកសារការងារ ទោះជាឆ្ងាយពីក្រុមហ៊ុនក៏ពិតមែនប៉ុន្តែនាយក៏មិនភ្លេចវិចស្ពាយការងារសំខាន់ទាំងនោះមកជាមួយដែរ ធ្វើជាមេគ្រួសារគឺពិតជាមានមុខងារធំនិងខ្ពស់ខ្លាំងណាស់ ទាំងមានទំនួលខុសត្រូវលើការងារនិងគ្រួសារគឺជាកាតព្វកិច្ចចាំបាច់។
បន្ទាប់ពី ian គេងលក់បាត់ Taehyung ក៏បីគេដាក់ចូលអង្រឹងថ្នមៗរួចដើរចេញពីបន្ទប់ដោយទាញទ្វារបិទតិចៗ ចុះទៅខាងក្រោមសម្ដៅទៅផ្ទះបាយដើម្បីប្រញាប់ចម្អិនអាហារឲ្យស្វាមីឲ្យបានរួចរាល់និងឆាប់បានឡើងទៅមើលកូនប្រុសវិញ។
ក្រោយពីចំណាយពេលចម្អិនអាហាររួចរាល់ Taehyung លើកអាហារយកទៅឲ្យ Jungkook ដល់បន្ទប់ធ្វើការរបស់នាយ។ រាងតូចលើកខ្នងដៃគោះទ្វារបន្ទប់តិចៗសុំការអនុញ្ញាតជាមុនសិនហើយក៏គោរពស្វាមីក្នុងនាមជាភរិយាល្អផងដែរ។ ពេលដែល Jungkook អនុញ្ញាតហើយ Taehyung ក៏បើកទ្វារចូលទៅធ្វើឲ្យ Jungkook ឯណោះងើបមុខពីឯកសារមកសម្លឹងភរិយាភ្លាមៗព្រោះតែដឹងក្លិនភរិយាច្បាស់ជាងនរណាៗទាំងអស់។
« អូនសម្លាញ់! » Jungkook ញញឹមដាក់រាងតូចដោះវែនតាការងាររបស់ខ្លួនចេញរួចដើរសម្ដៅទៅរកប្រពន្ធដែលកំពុងរៀបចំអាហារដាក់លើតុឲ្យនាយសម្រាប់ញ៊ាំល្ងាចនេះ។
« បងឆាប់ញ៊ាំទៅទាន់នៅក្ដៅៗ »
« ចុះ ian គេងលក់ហើយហេស៎? »
« គេងហើយទើបអូនប្រញាប់ចុះមកចម្អិនអាហារឲ្យបងនិងឆាប់បានឡើងទៅមើលគេវិញ »
« អូនញ៊ាំជាមួយបងដែរទៅ » Jungkook ចាប់កាន់ស្លាបព្រានិងចង្កឹះដើម្បីចាប់សាច់ញ៊ាំជាមួយបាយព្រមទាំងបានដួសបញ្ចុករាងតូចទៀតផង ឯអ្នកម្ខាងទៀតមិនប្រកែកក៏ហារមាត់ញ៊ាំ។
« បងញ៊ាំទៅអូនឈប់ហើយ »
« ញ៊ាំតិចម្ល៉េះ? »
YOU ARE READING
A FORCED MARRIAGE
Любовные романы« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...
