រយៈពេល 6 ខែបានកន្លងផុតទៅត្រឹមមួយប៉ព្រិចភ្នែក ពេលនេះរាងតូចមានទម្ងន់រយៈពេល 7 ខែហើយចាប់តាំងពីថ្ងៃដែលគេសន្លប់ចូលមន្ទីរពេទ្យរហូតមកដល់ថ្ងៃនេះ។ ពោះរបស់ Taehyung កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ Jungkook ក៏កាន់តែថ្នាក់ថ្នមភរិយាពីមួយជំហានទៅមួយជំហានដូចគ្នា នាយមិនឲ្យគេធ្វើអ្វីទាំងអស់សូម្បីតែដើរទៅចាក់ទឹកមកផឹកខ្លួនឯងក៏មិនអនុញ្ញាតនោះដែរ ព្រោះនាយស្រលាញ់និងថ្នមគេខ្លាំងណាស់តែសម្ដីធំដាក់ក៏នាយមិនហ៊ានផង មុនពេលនិយាយអ្វីចេញមកគឺនាយគិតណាស់ គិតហើយគិតទៀតមុននឹងនិយាយស្ដីចេញមក ព្រោះតែខ្លាចប៉ះពាល់ដល់អារម្មណ៍ភរិយាសំណព្វចិត្តរបស់ខ្លួន។ ពេលខ្លះសឹងតែឈប់សម្រាកពីការងារដើម្បីមកមើលថែរាងតូចក៏មានដែរ ប៉ុន្តែ Taehyung បានឃាត់នាយដោយប្រាប់ថាមិនអីនោះទេព្រោះគេនៅមានអ្នកបម្រើនិងមីង Arin ចាំជួយហើយឲ្យនាយផ្ដោតអារម្មណ៍ទៅលើការងារនិងក្រុមហ៊ុនប៉ាម៉ាក់របស់ពួកចុះ ព្រោះតែឥឡូវនេះក្រុមហ៊ុនរបស់គ្រួសារទាំងពីកាន់តែរីកដុះដាលជោគជ័យខ្លាំងឡើងៗហើយ ទើប Tae មិនចង់ឲ្យ Jungkook មករវល់ជាមួយនឹងគេម្នាក់ទៀត។ ប៉ុន្តែចិត្តអ្នកជាស្វាមីស្រលាញ់នឹកនាភរិយារាល់ថ្ងៃទោះជារវល់យ៉ាងណាក៏នាយឆ្លៀតពេលមកមើលថែប្រពន្ធឲ្យបានដែរ មិនអាចទុករាងតូចចោលជាដាច់ខាត ព្រោះសល់មិនប៉ុន្មានខែទៀតនោះទេ Taehyung នឹងត្រូវដល់ថ្ងៃសម្រាលកូនដំបូងរបស់ពួកគេហើយ។
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
****
ពេលដឹងថាស្វាមីមិននៅផ្ទះ Taehyung ក៏លបលួចឆ្លៀតពេលរៀបចំសម្លៀកបំពាក់របស់រាងក្រាសដាក់ចូលទូរតាមថ្នាក់នីមួយៗរបស់ពួកវា ព្រោះមីងមេផ្ទះនិងអ្នកបម្រើឯទៀតថាឡើងមករៀបចំមិនឲ្យគេធ្វើនោះទេ ប៉ុន្តែនាយល្អិតចចេសសឹងគ្រប់ពេលថាគេចង់រៀបចំទុកដាក់សម្លៀកបំពាក់ស្វាមីរបស់គេដោយខ្លួនឯង ព្រោះគេជាភរិយាគេត្រូវតែផ្គត់ផ្គង់រៀបចំឲ្យស្វាមីឲ្យបានល្អដូចកាលពោះរបស់នៅគេមិនទាន់ធំអញ្ចឹង។
YOU ARE READING
A FORCED MARRIAGE
Любовные романы« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...
