EPISODE 28: mommy នឹងការពារកូន

1.5K 124 9
                                        

ទីបំផុត Jungkook ក៏បាននាំរាងតូចត្រឡប់មកកាន់វិមានវិញដោយសុវត្ថិភាព ទោះជាមិនទាន់បានដឹងរឿងហេតុអ្វីកើតឡើងនៅឡើយ ក៏នាយត្រូវតែរូតរះនាំគេមកវិញឲ្យបានដែរ ចាំសួរនាំនៅក្រោយក៏មិនអីប៉ុន្តែពេលនេះ Taehyung ត្រូវការនាយនៅក្បែរគេខ្លាំងណាស់ គេភ័យខ្លាច គេត្រូវការភាពកក់ក្ដៅនិងអ្នកលួងលោមដើម្បីឲ្យអារម្មណ៍តក់ស្លុតមិននឹងន៎ររបស់គេឆាប់ធូរស្បើយឡើងវិញ។

គ្រាន់តែចេញពីឡានមកភ្លាមដោយមិនចាំយូរ Jungkook ក៏ស៊កដៃម្ខាងចូលគន្លាក់ជើងទាំងសងខាងរបស់ប្រពន្ធឯម្ខាងទៀតក៏ទ្រខ្នងរបស់គេលើកបីឡើងទៅកាន់បន្ទប់គេង។ មិនថារាងតូចធ្ងន់ឬស្រាលយ៉ាងណានោះទេក៏វាមិនមែនជាបញ្ហាសម្រាប់នាយដែរ នាយបីត្រកងភរិយារហូតមកដល់បន្ទប់គេងរបស់ពួកគេក៏បានដាក់រាងតូចទៅលើពូកថ្នមៗឯ Taehyung វិញនៅតែយំអណ្ដើតអណ្តក់មិនឈប់ថែមទាំងឱបករាងក្រាសជាប់មិនព្រមលែងឲ្យនាយទៅណាចោលគេទៀតផង។

« បងមិនទៅណាចោលអូនទេប្រពន្ធសម្លាញ់ ឈប់យំបានហើយណា baby របស់បង » Jungkook គេងក្បែររាងតូចនិងលើកដៃវែកសក់ក្បាលរបស់គេអង្អែលថ្ពាល់ដែលដាបទៅដោយទឹកភ្នែកជោគជាំនោះស្រាលៗនិងនិយាយយ៉ាងផ្អែមស្រទន់ដើម្បីលួងលោមឲ្យគេឈប់យំឈប់ភ័យតទៅទៀត ព្រោះខ្លាចថាពេលគេយំច្រើនក៏អាចនឹងប៉ះពាល់ដល់សុខភាពនិងកូនក្នុងផ្ទៃរបស់ពួកគេដូចគ្នា។

« អូនមានរឿងអីអាចនិយាយប្រាប់បងនៅពេលនេះបានទេ ហឹម? » បន្ទាប់ពីរៀងស្ងាត់សម្លេងយំបន្តិច Jungkook ក៏ចាប់ផ្ដើមសួរប៉ុន្តែ Taehyung ស្រាប់តែក្រវីក្បាលយ៉ាងញាប់ស្អេកទាំងភ័យខ្លាចព្រមទាំងខិតចូលទៅរករាងក្រាសកាន់តែជិតជាងមុនទៅទៀត។ គេខ្ទប់មុខយំខ្សឹកខ្សួលនឹងប្រអប់ទ្រូងរបស់ Jungkook ឯអ្នកជាស្វាមីពេលដែលឃើញភរិយាបែបនេះក៏ក្ដុកក្ដួលក្នុងចិត្តនិងបានឱបគេយ៉ាងណែនជាប់ទ្រូងដើម្បីផ្ដល់ភាពកក់ក្ដៅដល់គេឲ្យឆាប់ស្ងប់ក្នុងចិត្ត។

« បងសុំទោសណា Tae ដែលបងមិនបាននៅក្បែរអូនពេលដែលអូនជួបរឿងមិនល្អ បងមិនដឹងថាមានរឿងអីកើតឡើងមកលើអូននោះទេ ប៉ុន្តែបងពិតជាសុំទោសពិតមែនណា Tae ដែលបងទុកអូនចោលឲ្យនៅតែម្នាក់ឯង » Jungkook ដាក់ចង្កានឹងសក់ក្បាលរបស់រាងតូចហើយក៏បាននិយាយសុំទោសទៅកាន់គេជាច្រើនដងព្រោះតែខ្លួនបានបង្កើតឲ្យមានកំហុសដោយទុកគេចោលរហូតគេជួបរឿងបែបនេះ បន្ទាប់មកនាយក៏ប្ដូរមកជាដាក់បបូរមាត់ថើបទៅលើសក់ក្បាលរបស់គេខ្សឺតៗវិញម្ដងថើបរហូតទាល់តែគេបាត់យំ។

A FORCED MARRIAGEWhere stories live. Discover now