EPISODE 33: ចុះទម្រាំតែឆ្ងាយគ្នាយូរជាងនេះ

503 66 5
                                        

ព្រឹកនៃថ្ងៃថ្មីក៏ត្រូវជាថ្ងៃដែល Jungkook ឡើងយន្តហោះត្រឡប់ទៅកូរ៉េវិញដើម្បីដោះស្រាយកិច្ចការងារដែលជំពាក់ជំពិនឲ្យបានដាច់ស្រេចទើបគ្រប់យ៉ាងនឹងស្រឡះធូរស្រាលជាងមុន។

« មើលថែខ្លួនឲ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់ហើយកុំភ្លេចញ៊ាំឲ្យឆ្អែតៗឮទេ? អូនមិននៅក្បែរបងគ្មាននរណាបង្ខំបងឲ្យញ៊ាំទេ អញ្ចឹងបងត្រូវតែបង្ខំខ្លួនឯងជំនួសអូន okay ទេ? »

« ប្រាកដជា Okay ហើយឲ្យតែប្រពន្ធរបស់បងចេញបញ្ជាបងមិនហ៊ានជំទាស់ទេ » Jungkook លូកដៃច្បិចថ្ពាល់រាងតូចទាំងញញឹមឯ Tae ក៏ជ្រួញច្រមុះធ្វើទឹកមុខគួរឲ្យក្នាញ់។

« ពេលបងទៅដល់ទាក់ទងមកអូនផងណា »

« ដឹងហើយៗបងប្រាកដជាផ្ដល់ដំណឹងដល់អូនភ្លាមៗពេលដែលទៅដល់ ហើយអូនក៏ដូចគ្នាណាកុំភ្លេចថែសុខភាព ញ៊ាំអាហារណាដែលបំប៉ននិងប៉ូវកម្លាំងនិងគេងបានឆ្អែតៗឮទេ? បងច្បាស់ជាបារម្ភពីអូនស្លាប់ហើយ » Jungkook លើកដៃទាំងសងខាងក្រសោបថ្ពាល់រាងតូចផ្ដែផ្ដាំគេគ្រប់យ៉ាងដោយក្ដីបារម្ភពេលដែលឆ្ងាយគ្នា។

« អឹម! អូនដឹងហើយបងទៅចុះ » Taehyung ក្រហឹមតបនិងងក់ក្បាលបញ្ជាក់ថាគេនឹងធ្វើតាមនាយផ្ដែផ្ដាំ រួចពួកគេទាំងពីរក៏ឱបលាគ្នា។

« បងទៅហើយ » មុននឹងរៀបចំចេញទៅនាយក៏បានឱនថើបសក់ក្បាលរាងតូចមួយខ្សឺតនិងថ្ងាស់គេមួយខ្សឺតផងដែរ បន្ទាប់មកក៏ដើរចូលទៅរក ian ដែលកំពុងនៅលើដៃរបស់មេដោះ។ នាយលូកដៃចូលទៅបីកូនប្រុសនិងថើបថ្ពាល់កូនខ្សឺតៗមុននឹងលាពួកគេត្រឡប់ទៅកូរ៉េវិញ។

« កុំយំរករឿង mommy កូនច្រើនពេកឮទេកូនសម្លាញ់របស់ប៉ា ប៉ាស្រលាញ់កូន ប៉ាៗទៅហើយណាប៉ានឹងឆាប់មករកកូននិង mommy របស់កូនវិញ » និយាយចប់ Jungkook ហុចកូនប្រុសឲ្យទៅដៃមេដោះរបស់គេវិញទើបបែរមកញញឹមដាក់ប្រពន្ធជាលើកចុងក្រោយមុននឹងចេញទៅ។

« បងទៅហើយណាបងស្រលាញ់អូន » នៅតែមិនអស់ចិត្ត Jungkook ឆ្លៀតឱនមកថើបបបូរមាត់របស់ Taehyung មួយខ្សឺតចុងក្រោយក៏ឡើងឡានចេញទៅ។ តៃកុងឡានក៏ចាប់ផ្ដើមបរដំណើរចេញទៅកាន់ប្រលានយន្តហោះឯ Taehyung ក៏តាមសម្លឹងមើលរហូតផុតកន្ទុយភ្នែកទើបនាំកូនប្រុសចូលខាងក្នុងផ្ទះវិញ។

You've reached the end of published parts.

⏰ Last updated: Nov 22 ⏰

Add this story to your Library to get notified about new parts!

A FORCED MARRIAGEWhere stories live. Discover now