រយៈពេលមួយសប្ដាហ៍ក្រោយមក ខាងមន្ទីពេទ្យក៏បានឲ្យភរិយានិងកូនប្រុសរបស់នាយចេញមកសម្រាកនៅផ្ទះបានហើយ។ ការមើលថែរក្សាសុខភាពកូនរបស់នាយក្នុងរយៈពេលមួយសប្ដាហ៍ដំបូងគឺគ្រូពេទ្យជាអ្នកថែទាំទាំងអស់លើកលែងតែពេលបំបៅដោះកូនប៉ុណ្ណោះ ទើបត្រូវយកគេមកឲ្យ Taehyung និងបានឲ្យអ្នកជាម្ដាយរៀនពីរបៀបមើលថែទាំកូនដំបូងរបស់ពួកគេផង ចំណែកឯ Jungkook បានត្រឹមតែមើលថែរាងតូចប៉ុណ្ណោះ ទើបតែត្រឡប់មកដល់ផ្ទះវិញទេ ទើបនាយមានសិទ្ធិមើលថែកូនរបស់គេបានហើយ។
Jungkook ដើរទៅយកកំប៉ុងទឹកដោះគោរបស់កូនដែលបានឆុងទឹកក្ដៅរួចដើម្បីយកបំបៅគេជំនួសសិនព្រោះ Taehyung អស់កម្លាំងពេញមួយយប់ទៅហើយដែលត្រូវនៅមើលថែទាំកូនរបស់ពួកគេ ដូច្នេះនាយត្រូវតែឲ្យរាងតូចគេង ទុកឲ្យនាយមកមើលកូនរបស់ពួកគេម្ដង។
« លើកយ៉ាងម៉េចទៅ? » Jungkook លូកដៃចូលអង្រឹងរៀបនឹងបីកូនប៉ុន្តែនាយមិនស្ទាត់នោះទេ ដៃលូកលើលូកក្រោមមិនដឹងបីកូនពីណាទៅណា ព្រោះនាយមិនដែលមានហើយក៏មិនសូវហ៊ានលើកកូនមកបីដែរ នាយភ័យខ្លាចខ្លួននឹងធ្វើឲ្យកូនរបូតធ្លាក់ចេញពីដៃគិតយ៉ាងម៉េចទៅ បើមនុស្សមិនទាំងដែលស្គាល់រសជាតិបីក្មេងបានម្ដងផងហ្នឹង? Jungkook សម្លឹងឆ្វេងសម្លឹងស្ដាំក្នុងចិត្តភ័យអររំភើបញាប់ញ័រពេលដែលខ្លួនបានប៉ះកូនប្រុសដំបូងយកមកបីថ្នាក់ថ្នមក្នុងដៃ។ Jungkook បី Jaehyun ឡើងទាំងញញឹមឯអាល្អិតនោះបើកភ្នែកក្រឡង់ៗងាកលិចងាកកើត ប៉ុន្តែមើលអ្វីមិនទាន់ឃើញនោះទេ ធ្វើឲ្យអ្នកជាឪពុកឃើញមុខកូនប្រុសកាន់តែច្បាស់នឹងភ្នែកហើយកាន់តែស្រលាញ់យ៉ាងខ្លាំង។
Jungkook បីកូនប្រុសរលាក់តិចៗដើរទៅដើរមកនៅក្នុងបន្ទប់និងបានកាន់កំប៉ុងទឹកដោះគោបញ្ចុកកូនផងដែរ។ ខណៈនោះរាងតូចក៏បានភ្ញាក់មកឃើញស្វាមីកំពុងតែបីកូនបញ្ចុកទឹកដោះគោធ្វើឲ្យរាងល្អិតឃើញហើយញញឹម ចង់សើចបន្តិចអាណិតប្ដីបន្តិចពេលឃើញកាយវិការរបស់លោកប៉ាពេលកំពុងបីកូន។
« Jung! យកកូនមកឲ្យអូនមក » Taehyung ក្រោកអង្គុយឯរាងក្រាសពេលដែលឮសម្លេងប្រពន្ធភ្ញាក់ពីគេងនាយក៏ប្រញាប់បីកូនដើរចូលទៅរកទាំងដំណើរគួរឲ្យអស់សំណើចព្រោះតែខ្លាចធ្លាក់កូនពីដៃ។
YOU ARE READING
A FORCED MARRIAGE
Любовные романы« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...
