EPISODE 22: បង...បងយំមែនទេ?

716 109 3
                                    

ទីបំផុត Jungkook ក៏បានធ្វើដំណើរមកដល់មន្ទីពេទ្យដែល Taehyung កំពុងស្ថិតនៅ។ នាយប្រញាប់ចតឡានទុកនិងចុះចេញទៅទាំងទាន់ហន់ព្រោះតែបារម្ភពីភរិយារបស់ខ្លួន។ ចូលមកដល់បរិវេណខាងក្នុងនៃមន្ទីពេទ្យ Jungkook ក៏ចូលទៅរកអ្នកកាន់ផ្នែកគ្រប់គ្រងឈ្មោះអ្នកជំងឺ បន្ទាប់ពីទទួលបានចម្លើយហើយទើប Jungkook ចេញទៅរករាងតូច។ ជណ្ដើរយន្តប្រអប់បាននាំដំណើររាងក្រាសមកដល់ជាន់ទីបួនដែលជាជាន់ Taehyung កំពុងស្នាក់នៅ។ នាយបោះជំហានជើងវែងៗចូលទៅបន្ទប់រាងតូចដែលគេបានបញ្ជូនមកសម្រាកព្យាបាលប្រហែលជាកន្លះម៉ោងមុននេះបន្តិចឯង។

« លោកប៉ា! អ្នកម៉ាក់ជំរាបសួរ » បើកទ្វារចូលមកដល់ខាងក្នុងក៏បានជួបជាមួយនឹងឪពុកម្ដាយក្មេករបស់នាយមុនគេរួច Jungkook ក៏ឱនគំនាបគោរពពួកគាត់។

« កូន Tae អស់អីហើយកូនមិនបាច់បារម្ភទេណាគេគ្រាន់តែ...! »

« ម៉ាក់!! » រកតែអ្នកស្រី Kim និយាយបញ្ចប់មិនទាន់ Taehyung ក៏វាចារឡើងរួចបើកភ្នែកងាកមកសម្លឹងមុខអ្នកម៉ាក់របស់គេទាំងទឹកមុខខ្សត់ខ្សោយ គេនៅមិនទាន់មានកម្លាំងឡើងវិញនៅឡើយទេព្រោះទើបតែត្រូវជាតិថ្នាំនិងសេរ៉ូមបានបន្តិចប៉ុណ្ណោះ។

« កូនយ៉ាងម៉េចហើយ Tae? » អ្នកស្រី Kim បែរសម្លឹងមុខកូនប្រុសនិងឱនមុខសម្លឹងមុខកូនលើកដៃវែកសក់ដែលបាំងមុខរបស់កូនប្រុសចេញ។

« លោកប៉ានិងអ្នកម៉ាក់ទៅសម្រាកចុះចាំខ្ញុំជាអ្នកនៅមើលថែ Tae » ខណៈនោះ Jungkook និយាយឡើងសុំការអនុញ្ញាតដើម្បីឲ្យនាយបានមើលថែភរិយានិងបានឲ្យប៉ាម៉ាក់ក្មេករបស់នាយបានទៅសម្រាកផង។

« ប៉ានិងម៉ាក់ទៅសម្រាកទៅខ្ញុំចង់និយាយជាមួយគាត់តែពីរនាក់បានទេ? » សម្លេងខ្សោយៗរបស់នាយល្អិតនិយាយទៅកាន់ម្ដាយ ឯអ្នកជាម្ដាយក៏ងក់ក្បាលយល់ព្រមរួចថើបថ្ងាស់គេមួយខ្សឺតក៏រៀបចំចេញទៅ។

« មើលថែគេផងណាម៉ាក់ទៅហើយរសៀលបន្តិចចាំម៉ាក់ត្រឡប់មកវិញ » អ្នកស្រី

« មើលថែកូន Tae ផងឮទេ Jung? »

« បាទលោកប៉ាអ្នកម៉ាក់! » Jungkook

« អញ្ចឹងម៉ាក់ទៅសិនហើយតោះបង » អ្នកស្រី Kim និងស្វាមីក៏បានចេញដំណើរទៅដោយមាន Jungkook ជូនដំណើរដល់ផុតមាត់ទ្វារបន្ទប់។ ពេលពួកគាត់ទៅបាត់នាយក៏ត្រឡប់ចូលមកខាងក្នុងវិញ រួចដើរសម្ដៅទៅកាន់គ្រែអ្នកជំងឺដែលមាន Taehyung កំពុងគេងនៅទីនោះ។

A FORCED MARRIAGEWhere stories live. Discover now