« អ្នកប្រុស... » អ៊ុំយុាំងចង់លូកដៃជួយក្រែងលរ៎កែរប្រែស្ថានការណ៍បានខ្លះតែក៏ត្រូវបានជីមីនអា៎កាត់ជាមុន អ៊ុំគ្រាន់តែអាណិតឃើញទឹកភ្នែកណាមហ្វុនស្រក់ហូរចុះដូចមនុស្សត្រូវបាត់បង់ស្នេហាហើយគាត់ខ្លោចចិត្ត ពិបាកនឹងឈរមើលនាងយំ គាត់ស្រលាញ់នាងខ្លាំងនៅទីនេះអ្នកណាៗក៏ដឹង នាងដូចជាកូនស្រីរបស់គាត់ម្នាក់អញ្ចឹង ។
« អ៊ុំជួយទៅខាងលើយកកាបូបយួរដៃអោយខ្ញុំបន្តិច » កាបូបក៏ភ្លេចហើយក៏ជាលេសដែលអោយអ៊ុំចាកចេញកុំចូលលូកដៃក្នុងរឿងរវាងគេហើយនឹងនាងដូចគ្នា អ៊ុំលឺចៅហ្វាយតូចនិយាយដូចច្នោះក៏គ្មានអ្វីប្រកែកដែលក្រៅពីដើរចេញដោយយួរភាពសោកសៅទៅជាមួយ ។
« ទុកពេលអោយនាង១០នាទី ចង់លាអ្នកណាក៏លាចុះ បើនាងយឿតរត់តាមឡានទៅ » មនុស្សចិត្តដាច់ដាក់ដៃចូលហៅប៉ៅឈរជ្រែងដោយគ្មានភាពខ្វាយខ្វល់ គ្មានបេះដូង គេនិយាយចប់ឈានជើងហៀបនឹងដើរចេញតែក៏ត្រូវបាតដៃតូចចូលទៅចាប់ក្រសោបដៃរបស់គេជាប់ ! គេចិត្តដាច់ស្របពេលនាងពេញស្រលាញ់ នាងស្រលាញ់គេដោយមិនដឹងខ្លួន នាងឆ្កួតចិត្តព្រោះគេ នាងមិនខ្វល់ថាទង្វើរនាងកំពុងតែធ្វើនាំអោយខ្លួននាងធ្លាក់ចុះថោកយ៉ាងណាទេតែបេះដូងហើយនឹងចិត្តរបស់នាងវាបញ្ជារមកបែបនេះ ។
« លោក ! » ណាមហ្វុនអួលដើមក៎និយាយមិនចង់ចេញ
« លែង » គេព្យាយាមចង់ដោះដៃមិនអោយនាងចាប់ដៃរបស់គេជាប់បែបនេះ តែនាងនៅតែជំនះព្យាយាមចាប់ខ្ញាំដៃរបស់គេឡើងជាប់
« ហឹកកក... ពួកយើងទៅស្អែកតើបានដែលទេ ? » នាងមិនដាច់ចិត្តនៅស្តាយស្រណោះអនុស្សាវរីយ៍នៅឡើយ នាងទទួលយកក្តីសុខមួយនោះមិនទាន់ឆ្អែតជាពិសេសទង្វើរដែលគេធ្វើអោយនាងភ្ញាក់ផ្អើល គេធ្វើចេញពីចិត្តដោយនាងមិនដែលធ្លាប់បានសុំអោយគេធ្វើនោះឡើយ« ថ្ងៃនេះនឹងថ្ងៃស្អែកវាខុសគ្នាត្រង់ណា ? ព្រោះទីនេះវាមិនមេនជាផ្ទះរបស់នាងដដែល »
« តែ...តែខ្ញុំមានពេលវេលាមួយថ្ងៃទៀត ហ្អឹកក » ណាមហ្វុនដង្ហេកដង្ហក់ដង្ហើមស្ទើរតែដកលែងដល់គ្នា
« យើងទុកពេលវេលាអោយនាងផ្តាំលារួចហើយ »
« តែវាមិនគ្រប់គ្រាន់ទេ ហ្អឹកកហ្អឹកកក »
« នាងមានសិទ្ធអីមកប្រកែកតវ៉ា ? យើងយកក្បាលនាងមកទីនេះបានយើងក៏យកទៅវិញបានដូចគ្នា នាងយល់ដែលទេគីមណាមហ្វុនគឺយើងជាអ្នកកំណត់ » គេនិយាយយ៉ាងដាច់ខាតជាទីបំផុត ត្រឹមតែគេនិយាយថែមទាំងមិនខ្ចីងាកសម្លឹងផ្ទៃមុខរបស់នាងប៉ុណ្ណឹងគេបញ្ជាក់ណាស់ទៅហើយថានាងដូចជាខ្យល់អាកាសដែលគេមិនខ្វាយខ្វល់ តើនាងនៅស៊ូថោកស៊ូទ្រាំទទួចអង្វរដាក់គេដល់ណាទៀត ?!

ESTÁS LEYENDO
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )