ភាគទី ៤២ : ប្រយ័ត្នខ្លួនផងក្រែងលរអ្នកស្លាប់មិនមេនជាខ្ញុំតែ... ជានាងវិញ

63 4 0
                                    

« ចៃដន្យអីLevelខ្ញុំខ្ពស់ជាងនាង » ណាមហ្វុននៅតែនិយាយឌឺដងអោយចាស្មីនឈឺចាប់កាន់តែខ្លាំងជាងមុនទ្វេរដង ទោះបីជានាងមិនអាចឈ្នះចិត្តរបស់ជីមីនបាន តែនាងមិនអាចចាញ់ចិត្តស្រីត្រឹមស្រមោលតាមប្រាណជីមីននោះឡើយជាពិសេសគឺស្រីម្នាក់នេះ ម៉ុនតាចាស្មីន ។
« នាងឯងអស្ចារ្យខ្លាំងជាងយើងកម្រិតណាទៅ ឆាប់មកនេះមក » ចាស្មីនដឹងថាការធ្វើសឹកសង្គ្រាមអោយជីមីនបានលឺវាមិនមានផលល្អទើបនាងទាញដៃណាមហ្វុនអោយមកឈ្លោះនៅទីឆ្ងាយគួរសម
« លែងយើង » កាយតូចបានគ្រវាសដៃរបស់គូសត្រូវចេញដោយការមិនពេញចិត្ត មនុស្សតែមិនចូលចិត្តហើយសូម្បីតែចុងសរសៃសក់ក៏មិនអោយប៉ះដែល 
« គិតថាយើងចង់ប៉ះស្រីថោកទាបដូចជានាងខ្លាំងណាស់រឺ មីស្រីឃ្លានតែរបស់គេ »
« នាងនឹងហើយថោកទាប របស់នាងពីអង្កាលណាមក ចាំក្លាយជាប្រពន្ធគេពេញច្បាប់សិនចាំនាងឯងហែកមាត់ក្តែងៗថាជារបស់នាងឯង » ស្អប់ណាស់តែទ្រាំលែងបានហើយទើបប្រើធម៍ក្តៅភាសាអស់ទាំងនេះណាមហ្វុនកម្រប្រើណាស់ព្រោះនាងជាក្មេងមានការអបរំមកល្អ ពូជពង្សវង្សត្រកូលជាកូនអ្នកមានពូជមានអំបូរមិនមេនបាតផ្សារ តែដោយសារតែនាងរស់ក្បែរពពួកមនុស្សមាត់ឆ្កែចិត្តជាមារទើបនាងត្រូវរៀនប្រើពាក្យសម្តីអស់ទាំងនេះជាញឹកញាប់ 

« ជារបស់យើងតាំងពីដើម ពេលយើងទាក់ទងគ្នាគ្មានក្បាលនាងឯងចូលមកជ្រៀតជ្រែកទេ »
« អូ៎ ? យើងទាក់ទងគ្នាហ្អរ ? ស្អីអញ្ចេះ ? ក្រែងមុនពេលគេទាក់ទងក្បាលនាងឯងក្រែងគេនៅទាក់ទងជាមួយបងស្រីយើងហេស៎ ? ចាំមិនខុសទេ ពេលគេខូចចិត្តទើបយកក្បាលនាងឯងមកកំដរអារម្មណ៍មិនថាអញ្ចឹង » 
« នាងឯង »
« យើងយ៉ាងមិច ? » ណាមហ្វុននិយាយបណ្តើរសើចបណ្តើរអស់សំណើចនឹងក្មេងមិនទាន់ផ្តាច់ដោះនិយាយសម្តីដូចឆ្កួតចេញមកដូចមនុស្សមិនគ្រប់ទឹក ចៃដន្យអីមុនមានក្បាលនាងចូលមកផាកជីមីនក៏ទាក់ទងម៉ាក់របស់នាង បងស្រីរបស់នាង ជារង្វេល ដូចមិនឃើញមុខនាងលិចវត្តមានមកសោះទើបតែជារបស់សាកល្បងថ្មីៗចេះមកស្រែកក្តែងៗនាំអោយខ្មាស់គេទៅកើត ។ 

« កុំខ្លាំងពេកប៊ីសងាប់ហើយតែមិនងាប់ប្រយ័ត្នថ្ងៃមួយព្រះលែងមើលឃើញនាងប្រយ័ត្នងាប់ក្លាយជាខ្មោចតៃហោង »
« ហើយយ៉ាងមិច ? នាងឈឺចាប់ ? យើងនៅរស់នាងឈឺចាប់មេន រឺក៏នាងជាអ្នកធ្វើ » ក្នុងចិត្តលួចសង្ស័យមិនតិចទេតែមិនដឹងថាគួរចាប់ផ្តើមគួរតែរៀបរាប់ពីចំណុចណា ណាមហ្វុននាងដឹងខ្លួនឯងច្បាស់ថាជាមនុស្សមានប្រាស្រ័យទាក់ទងគ្នាល្អ មិនចេះមានជម្លោះជាមួយអ្នកណាតាំងពីនៅរៀនរហូតដល់រៀនចប់ មិនចេះបង្ករឿងគ្មានសត្រូវគ្មានអ្នកណាស្អប់ នាងទើបតែចេះស្អប់លើកទីមួយគឺជាចាស្មីននេះហើយដែលឧស្សាហ៍មានរឿងរកាំរកុសជាមួយគ្នាតាំងពីដំបូងឡើយ ។ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Wo Geschichten leben. Entdecke jetzt