ភាគទី ៤៦ : តែឡើងខ្លាំងវាយូហើយលើកក្រោកកុំព្រហើន🔞

156 4 0
                                    


ការញាំអាហារមួយនោះក៏បន្តមកដល់ផ្ទៃមេឃប្រែជាងងិតស្លុប រះផ្កាយពេញមេឃ បញ្ជាក់ពីពេលវេលាថាឥឡូវនេះឈានចូលដល់ពេលរាត្រីហើយ ។ ដោយការញាំឆ្អែតណាមហ្វុនក៏សួរទៅកាន់ជីមីនព្រោះនាងមានអារម្មណ៍ថាដូចជាងងុយហើយ...
« ញាំអាហាររួចយើងត្រឡប់ទៅវីឡាវិញតើមេនទេ »  
« អត់ទេ »
« ហាស៎ ? អញ្ចឹងយប់នេះយើងគេងនៅទីណា » ណាមហ្វុនធ្វើទឹកមុខបែបភ្ញាក់ផ្អើលមិនយល់ពីការរៀបចំរបស់មនុស្សចាស់ មិនត្រឡប់ទៅវីឡាវិញតើអោយគេងដោយរបៀបមិចបើទីនេះគ្មានផ្ទះរឺមួយក៏ប៊ូទិកផង  
« តង់ » ចម្លើយងាយៗធ្វើអោយនាងស៊ុបប្រាយ៍ជាខ្លាំង គេបានរៀបផែនការជាមុនហើយអស់ទៅហើយមិនមេនចេះតែនិយាយតាមការនឹកឃើញឯណា បើគេគ្រាន់តែនាំនាងមកពិចនិចធម្មតាចាំបាច់អីរៀបចំតង់ឡើងមកនោះព្រោះតែគេមានបំណងហើយទើបបានរៀបចំវាឡើង 

« ពិតមេន ? » នាងសួរបញ្ជាក់ 
« ត្រូវហើយ »
« ចុះលោកគេងនៅទីណា »
« តង់ »
« ចុះខ្ញុំអោយគេងទៅទីណា »
« តង់ដូចគ្នា ដេកជាមួយគ្នារឺមួយក៏នាងមិនដែលធ្លាប់ដេកជាមួយយើងទេ » គេសួរបណ្តើរសើចបណ្តើរសែនហួសចិត្តជាមួយនឹងក្មេងមិនដឹងខ្យល់ចេះមកសួរគេដោយសំនួរឆោតល្ងង់ទៅកើត តង់មានតែមួយបើមិនអោយដេកជាមួយគ្នាទេមានតែទៅដេកលើខ្សាច់ ?
« ហេតុអីយើងមិនត្រឡប់ទៅវិញ ? »
« ខំនាំនាងមកប្តូររសជាតិជីវិតហើយមាត់ច្រើនម្លេះ ? »
« អេ៎ មនុស្សឆ្ងល់មិនអោយសួរ » 
« តែនាងសួរខុសរបៀប » 
« ឆឹសសស » 
បន្ទាប់មកក៏ពុំមានអ្នកណានិយាយអ្វីត៎ទៀតដែលព្រោះណាមហ្វុនកំពុងតែខឹងទៀតហើយដែលគេស្តីអោយនាងធ្វើមើលតែនាងជាក្មេងដែលល្ងង់ខ្លាំង បន្ទាប់ពីញាំអាហារពេលយប់ឆ្អែតណាមហ្វុនក៏ក្រោកចេញពីតុដើម្បីដើរលេងក្រវែលមាត់ឆ្នេរ ឈរអោយទឹករលកបោកមកប៉ះជើងនាង រលកពេលយប់ធំៗណាស់នាងចូលចិត្តជាពិសេសខ្យល់បក់គួចនាំចំហាយត្រជាក់មកឡើងធ្វើអោយរងារលើកដៃអោបដណ្តប់កាយារបស់ខ្លួន នាងឈរលេងរលកសមុទ្រ ឈរសម្លឹងមើលព្រះចន្ទឈរសម្លឹងមើលផ្កាយ នៅទីនេះស្រស់ស្អាតខ្លាំងណាស់អាចមើលផ្កាយបានយ៉ាងច្បាស់ក្រឡែត ឃើញផ្កាយពេញមេឃនាងសប្បាយចិត្ត... 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora