ភាគទី ៤៥ : កាដូពិសេស

66 4 0
                                    


ល្ងាចឡើង :
លុះដល់ល្ងាចឡើងណាមហ្វុនក៏បានតុបតែងខ្លួនតាមអ្វីដែលគេបានប្រាប់ថានឹងមកទទួលនាង នាងជ្រើសការស្លៀករ៉ូបពណ៍ទឹកសមុទ្រស្រាលអោយសាកសមជាមួយនឹងបរិយាកាស រ៉ូបរិបជាប់នឹងខ្លួនដៃឆ្មាមួយសរសៃនឹងខើចខ្លីលើជង្គង់ សាមញ្ញៗតែនាងស្អាតណាស់តាមសម្រស់ដែលអំណោយផលពីធម្មជាតិមក នាងផាត់មុខតិចៗក៏ឃើញថាស្អាត អមជាមួយស្បែកជើងកែងតាមបែបបទនារីសម័យទៀតរឹតតែជួយបន្ថែមសម្រស់អោយនាងកាន់តែស្អាតឡើងទ្វេរដង ។ 

« អូ៎អ្នកនាងរបស់អ៊ុំ ស្អាត់ដល់ហើយតើកំពុងតែទៅណានឹង » គ្មាននរណាដែលសំដីផ្អែមជាងអ៊ុំស្រីយុាំងទៀតទេចួបណាមហ្វុនភ្លាមក៏នឹកសរសើរនាងឡើងភ្លាមៗ 
« គឺអ្នកប្រុសរបស់អ៊ុំប្រាប់ថាមកទទួលខ្ញុំ តែមិនដឹងថាគាត់បំណងចង់ទៅណាទេ » 
« ប្រហែលជាទៅរកកន្លែងរ៉ូម៉េនទិចទេដឹង »
« អ៊ុំហ្អរ ! វាមិនអាចទេ ហិហិហិ » 
« ថាមិនត្រូវដែលអ្នកនាង ឥឡូវនេះសង្កេតឃើញអ្នកប្រុសរបស់អ៊ុំដូចជាអន់ថយច្រើនណាស់ »
« តាមអារម្មណ៍របស់គាត់ទេ ចង់ភ្លៀង-ភ្លៀង ចង់ផ្គរ-ផ្គរ » 
« ហឹមម តែដូចជាមិនសូវសាហាវដូចមុន »
« ចាស៎គិតអញ្ចឹងដែល »
តាំងពីនាងចួបគ្រោះថ្នាក់រួចមកគេមិនទាន់ដែលបានធ្វើអាក្រក់ដាក់នាងម្តងណា គ្រាន់តែមានពេលខ្លះប៉ះពាល់ពាក្យសម្តី ទង្គិចផ្លូវចិត្ត ហើយក៏ឈឺចាប់ក្រៀលក្រែលដែល តែគេមិនដូចពីមុនដែលចូលចិត្តធ្វើបាបទាំងកាយទាំងចិត្តអោយនាងវេទនាទារុណទម្រាំតែឆ្លងផុតកាលដ៏វេទនាមួយនោះបានសាច់ស៏ហ្មត់ខ្ចីសឹងតែមានស្នាមហ្មត់ទៅហើយ ។ 
« អ្នកនាងហ្វុន » បុរសឈុតខ្មៅបានដើរចូលមកដោយហៅឈ្មោះរបស់នាងចំៗ នឹងបានអោនគំនាបដាក់ជាការគោរពដូចគោរពចៅហ្វាយធំរបស់គេអញ្ចឹង 

« ចាស៎ »
« ចៅហ្វាយនៅចាំឯខាងក្រៅ »
« អូ៎ ចាស៎ » ឃើញបុរសឈុតខ្មៅពេលណានាងចេះតែញញើតចំពោះហេតុការណ៍ដែលធ្លាប់បានកើតឡើងហើយ នេះកុំតែគេប្រាប់ថាចៅហ្វាយរបស់គេនៅចាំខាងក្រៅបើប្រាប់ថាចៅហ្វាយអោយមកទទួលជំនួសនាងប្រហែលជាមិនហ៊ានសាកប្រថុយទៅម្តងទៀតទេ 
« មិនអីទេគេជាកូនចៅនៅទីនេះយូហើយ » អ៊ុំយុាំង
« ចាស៎ , ខ្ញុំសុំទៅសិនហើយអ៊ុំ » នាងតូចនិយាយដូចច្នឹងហើយក៏ប្រញាប់ចាកចេញព្រោះមិនចង់អោយមនុស្សចាស់ម្នាក់នោះរងចាំនាងយូ ។ 
ជីមីនបានបើកឡានម៉ាកស្ព័របើកដំបូលបានពណ៍ខ្មៅក្រិបឡើងរលោង អមដោយរូបរាងសង្ហារមិនចេះចាស់ក្នុងឈុតអាវសាច់ក្រណាត់ពណ៍ខ្មៅខោពណ៍ស៎សុីជាមួយនឹងឡានដែលធ្វើអោយគេសង្ហារឥតទាស់ ! ណាមហ្វុនមិនគិតច្រើនក៏ឡើងឡាននោះជាមួយគេដោយមិនទាន់ដឹងពីគោលដៅ
នៅឡើយថាត្រូវមនុស្សចាស់ម្នាក់នោះអូសនាំទៅណា ។ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora