🌸 លោកចិត្តអាក្រក់ 🌸
//ថ្ងៃសៅរ៍//
នាងល្អិត យូរ៉ា បានមកដល់មកក្លឹបរបស់ យ៉ុនហ្គី ទាំងបង្ខំចិត្ត ដោយមិនអាចគេចវេះបាន។
គ្រាន់តែមកដល់ខាងមុខក្លឹបភ្លាម មានអ្នកមកចាំនាំនាងទៅចួបជាមួយនឹង យ៉ុនហ្គី រួចជាស្រាច់ មិនចាំបាច់ឲ្យនាងនិយាយអ្វីច្រើន។
_ " លោកម្ចាស់កំពុងតែចាំអ្នកនាងនៅខាងក្នុង! "
សភាពក្លឹបនៅពេលព្រឹកបែពនេះ ខុសគ្នាពីពេលយប់ឆ្ងាយណាស់ វាស្ងប់ស្ងាត់គ្មានសម្លេងរញ៉េរញ៉ៃ ជាពិសេសអាចមើលឃើញពីភាពប្រណិតបានពេញភ្នែកល្អ។
_ " នាងមកលឿនជាងអ្វីដែលខ្ញុំគិតទៅទៀត "
នាងសួរដោយទឹកមុខធុញទ្រាន់ទៅអ្នកកម្លោះ ព្យាយាមមិនចាប់អារម្មណ៍មុខស្រស់សង្ហា និងក្រសែភ្នែកដូចឆ្កែចចកប្រម៉ាញ់ចំណីរបស់គេ
_ " មានអ្វីក៏ឆាប់និយាយមកខ្ញុំប្រញាប់ទៅផ្ទះ "
_ " ទើបមកដល់មិនបានប្រាំនាទីស្រួលបួលផងចង់ទៅវិញហើយ ឬក៏នាងខ្លាចខ្ញុំសុម្លាប់? "
ដោយចង់ក្លែងនាងលេង យ៉ុនហ្គី ដើរចូលមកជិតនាង ធ្វើឲ្យស្រីស្រស់រហ័យថយក្រោយវិះដួល។
នាងតបទាំងញ័រមាត់
_ " រឿងអីខ្ញុំត្រូវខ្លាចលោកនោះ "
បើនាងព្រមទទួលថាខ្លាចគេមែននោះ ច្បាស់ណាស់ប្រុសម្នាក់នេះនឹងដេញនាងរហូតដល់ផ្លូវទាល់។
រាងក្រាស់ញញឹមចុងមាត់មើលកូនចៀមរបស់ខ្លួនប្រឹងប្រកែកឡើងក្រហមមុខទាំងសប្បាយចិត្ត និងនៅតែបន្តនិយាយបង្អាប់នាង
_ " ឃើញច្បាស់ហើយថានាងកំពុតែខ្លាច "
_ " មិនបានខ្លាច "
_ " អូខេមិនខ្លាចក៏មិនខ្លាចទៅចុះ! "
យូរ៉ា និយាយចូលសាច់រឿងវិញ
_ " លោកឆាប់និយាយមកល្អជាងថាហៅខ្ញុំមកធ្វើអី! "
_ " មកតាមខ្ញុំ! "
និយាយចប់អ្នកកម្លោះដើរមកចាប់ដៃរបស់នាងតូចថ្នមៗ ឲ្យដើរតាមខ្លួន ទោះបីនាងតូចព្យាយាមសូរយ៉ាងណាក៏គេមិនព្រមឆ្លើយ។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
