🌸 គ្មាននិស្ស័យ 🌸
//5ឆ្នាំក្រោយ//
រាងតូចស្រឡូនល្អ ជាប់ឈ្មោះជានារីមានសម្រស់ស្អាតដាច់គេប្រចាំក្លឹបរាត្រីសំបូរបែបនៅកណ្តាលទីក្រុងម៉ូស្គូនៃប្រទេសរុស្សី។
មិនថាមនុស្សស្រីឬមនុស្សប្រុស សុទ្ធសឹងតែកោតសរសើរចំពោះសម្រស់ដ៏ស្រស់ដាច់គេ និងទេពកោសល្យពេញបរិបូរណ៍ គ្មានខ្វះចំណុចណាមួយ។
ថ្ងៃនេះដែរនាងមកជាយប់ចុងក្រោយ មិនដឹងថាខ្លួនត្រូវត្រលប់ចូលប្រទេសកំណើតវិញនៅថ្ងៃណាឲ្យប្រាកដ។
ជាធម្មតាស្រីស្រស់ពូកែគ្រប់ដប់ម្នាក់នេះ តែងតែមកកំសាន្តរៀងរាល់ថ្ងៃសុក្រ ព្រោះមិនសូវមានមនុស្សប្លែកមុខច្រើន មកលើកណាតែងមានគេរៀបចំបន្ទប់វីអាយវីទុកឲ្យជាស្រេច ដោយសារម្ចាស់ក្លឹបជាមិត្តរបស់នាាងផ្ទាល់តែម្តង។
ថ្ងៃនេះស្រីស្អាត ចាស្មីន សម្រេចចិត្តអង្គុយក្រេបស្រានៅជាន់ខាងក្រោម ជំនួសចូលក្នុងបន្ទប់វីអាយភីដែល
បុគ្គលិកបានរៀបចំទុក។
ចាស្មីន មើលមនុស្សម្នាច្រើនកុះករកំពុងសប្បាយជាមួយតន្ត្រី បូកផ្សំនឹងជាតិអាកុលបានជ្រាបចូលទៅក្នុងខ្លួន ធ្វើឲ្យពួកគេលែងមានអារម្មណ៍ខ្មាស់អៀនទៀត គិតតែធ្វើយ៉ាងណាឲ្យខ្លួនបានសប្បាយឲ្យអស់ដៃ។
ប្រាំនាទីក្រោយមកកម្លោះសង្ហារ អ្នកណាៗក៏ប្រាថ្នាចង់បានគេមកឡើងគ្រែជាមួយ បានសម្តៅមករក ចាស្មីន ញញឹមតាំងពីចម្ងាយដាកនាង ។
គេគឺ ណាថាន់ ខាសេឡូ កម្លោះសង្ហារដែលអ្នកណាៗក៏តែងរំលឹកដល់។ ណាថាន់ បានបន្តគ្រប់គ្រងមុខជំនួញជំនួសឪពុក មានដូចជាក្លឹប និងកាស៉ីណូ។ ជាពិសេសគេតាមញ៉ែ ចាស្មីន មកជាយូមកហើយ ទោះត្រូវបដិសេធរាល់លើក គេនៅតែមិនព្រមបោះបង់។
ណាថាន់៖
« ម៉េចថ្ងៃនេះមិនចូលបន្ទប់វីអាយភីចឹងស្រីស្អាត? »
ចាស្មីន៖
« ចង់ប្តូរបរិយាកាសខ្លះ! »
នាងបែរទៅប្រាប់អ្នកកម្លោះទាំងទឹកមុខស្រងូតស្រងាត់ខុសពីធម្មតា និងលើកកែ
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
