🌸 ក៉ំឈប់ស្រលាញ់បង 🌸
ក្រោយពីចំណាយពេលមើលកុនជាងពីរម៉ោង ទាំងមិនយល់សាច់រឿងអ្វីហើយ ចាស្មីន និង ណាថាន់ បានបំបែកផ្លូវគ្នាមកផ្ទះរៀងខ្លួន។
នៅតាមផ្លូវទូរស័ព្ទរបស់នាងរោទិ៍ឡើងមិនឈប់ អ្នកដែលតេមកក៏គ្មានអ្នកណាដែរ គឺជា យ៉ុនហ្គី នោះឯង។
ស្រីស្រស់សម្រេចចិត្តមិនព្រមលើកលេខរបស់គេ ទៅមកដល់ផ្ទះវិញហើយក៏ដោយ និងបិទគ្រឿងទូរស័ព្ទតែម្តង។
« តេមកធ្វើអីប្រុសឆ្កួត ខ្ញ៉ំស្អប់លោកជាទីបំផុត! »
នឹកទៅដល់ពាក្យសម្តីនិងកាយវិការឌឺដងរបស់គេពេលណា ក្នុងចិត្តរបស់នាងក៏ប្រេះស្រាំពេលហ្នឹង ។
មកដល់ផ្ទះភ្លាម ចាស្មីន រហ័សឡើងមកបន្ទប់របស់ខ្លួន មិនរងចាំឲ្យអ្នកណាមកដេញដោលនាងទាន់។
ដោយចង់បំភ្លេចរឿងរ៉ាវយ៉ាប់ៗក្នុងថ្ងៃនេះ ចាស្មីន សម្រេចចិត្តចូលគេង មួយសន្ទុះក្រោយមកក៏លង់លក់ទៅក្នុងសុបិន្តដ៏វែងឆ្ងាយរបស់ខ្លួន។
/ ព្រឹកថ្ងៃថ្មី
កាលពីយប់មិញ យ៉ុនហ្គី អន្ទះអន្ទែងដេកមិនលក់បក់មិនល្ហើយ ក៏ដោយសារតែស្រីស្រស់ ចាស្មីន មិនព្រមទទួលទូរស័ព្ទ និងមិនអាចទាក់ទងបានរហូតមកដល់ពេលព្រឹក។
ចឹងហើយទើបគេសម្រេចចិត្តមករកនាងដល់ផ្ទះតាំងពីមេឃមិនទាន់ភ្លឺច្បាស់តែម្តង ដោយមាន ជុងហ្គុក ចាំជួយធ្វើជាដៃជើងឲ្យ ។
« នេះបងមកអ្វើស្អីទាំងព្រលឹមបែបនេះ? » ជុងហ្គុក សួរទៅកាន់បងប្រុសទាំងភ្នែកបើកមិនស្រឡះ
« ក៉ំចេះដឹងរឿងរបស់យើង!ប្រាប់មកល្អជាងបន្ទប់
ចាស្មីន នៅឯណា? » មិនត្រឹមតែមិនអរគុណដល់ ជុងហ្គុក នេះ គេថែមទាំហសម្លុតម្ចាស់ផ្ទះទៀតផង« នេះឬសម្តីមកស៉ំឲ្យគេជួយ? » អ្នកជាប្អូនអត់មិនបាននឹងនិយាយឌឺ
« យើងគ្មានពេលលេងសើចជាមួយឯងទេ! »
« នៅត្រង់នោះ!ហើយសម្រេចថាមកធ្វើអី? » ជុងហ្គុក នៅតែមិនបោះបង់បំណងរបស់ខ្លួន ដែលចង់ដឹងពីមូលហេតុដែលធ្វើឲកយ យ៉ុនហ្គី ត្រូវមកទីនេះទាំងព្រលឹម
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...