Part 32

141 1 0
                                        

🌸 លាតត្រដាង 🌸

កាលពី23ឆ្នាំមុន ក្នុងសម័យកាលដែលក្រុមម៉ាហ្វៀកំពុងតែក្តោបក្តាប់អំណាច និងមានឥទ្ធិពលខ្លាំងនៅក្នុងដៃយ៉ាងពេញលេញ។ គ្រានោះដែរ មានម៉ាហ្វៀបួនក្រុមជាអ្នកដែលមានអំណាចជាងរដ្ឋាភិបាលនាសម័យនោះទៅទៀត ជួញដូរទំនិញបានដោយសេរី គ្មានប៉ូលីសណាមកហ៊ានចាប់ ឬរារាំងការរកស៉ីរបស់ពួកគេឡើយ។

ប៉ុន្តែមានតែ ប្ល៊ែកវូល្ស ដែលប៉ុណ្ណោះមានអំណាចលើសលប់ មានទាំងប្រាក់ មានទាំងកម្លាំងមនុស្ស ព្រោះតែមាន " ត្រាភ្លើង " ដែលក្រុមនេះទទួលបានពីម៉ាហ្វៀជំនាន់មុនៗ ។

ក្រុមលំដាប់ទីមួយជាក្រុម ប្ល៊ែកវូល្ស ជាក្រុមធំជាងគេគេ មិនថាអ្នកជំនួញតូចឬធំនោះទេ តែងតែមកទំនាក់ទំនងសហការរកស៉ីជាមួយជានិច្ច និងមានតែអ្នកគោរពកោតខ្លាច ព្រោះបងធំជាមនុស្សចិត្តល្អ មានក្តីមេត្តា សណ្តោះប្រណៃ និងជួយអ្នកត្រូវការជំនួយជានិច្ច។

  បន្តមកជាក្រុម រ៉េតវូល្ស លំដាប់ទីពីរ មានអំណាចនិងកម្លាំងប្រហាក់ប្រហែលនឹង ប្ល៊ែកវូល្ស ដែរ មានជំនួញជាច្រើនក្នុងដៃ បងធំជាមនុស្សចិត្តក្តៅ ទើបចេះតែមានរឿងជាមួយក្រុមផ្សេងជាញឹកញាប់ និងចូលចិត្តបោសសម្អាតក្រុមតូចៗ ឲ្យមកចុះចូលជាមួយខ្លួន ប៉ុន្តែស្រលាញ់ភាពស្អាតស្អំ មិនធ្លាប់ប្រព្រិត្តិអំពើខុសច្បាប់ឡើយ។

  អ្នកបន្ទាប់ជាក្រុម វ៉ាយវូល្ស ក្រុមនេះស្រលាញ់អំណាច និង ទ្រព្យសម្បត្តិលើសអីទាំងអស់ ថែមទាំងមានមហិច្ឆតាធំក្រៃលែង និងតែងរួចរកស៉ីខុសច្បាប់របស់ក្រុមម៉ាហ្វៀជានិច្ច ធ្វើឲ្យក្រុមទាំងបីមានការព្រួយបារម្ភជាខ្លាំង ។

  ចំណែកក្រុមចុងក្រោយ គឺក្រុម ប្លូវូល្ស ក្រុមនេះមិនសូវខ្វល់ខ្វាយពីអំណាច និងទ្រព្យសម្បត្តិឡើង កាន់កាប់តែមុខជំនួញរបស់ខ្លួន តែតែងចូលខ្លួនមកសង្គ្រោះក្រុមម៉ាហ្វៀដទៃពេលមានទុកជានិច្ច ។

" ត្រាភ្លើង " ជានិមិត្តសញ្ញាតំណាងឲ្យក្រុមដែលមានអំណាចជាងគេក្នុងចំណោមក្រុមទាំងបួន ។ ប្រសិនបើវត្ថុមួយនេះនៅជាមួយក្រុមណាហើយ បញ្ជាក់ថាក្រុមនោះជាក្រុមដែលខ្លាំងជាងគេបំផុត គ្មានអ្នកណាអាច
មកប្រឆាំងនឹងពួកគេបាននោះទេ។

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now