🌸 អូនមិនអីទេ 🌸
// ភូមិគ្រិះត្រកូល ចុង
« លោកប៉ា!! » សម្លេងស្រីស្រស់ មីនអា ស្រែកឡូឡាចង់បែកផ្ទះ កាលបើមិនបានឃើញវត្តមានរបស់ឪពុក
« ស្រែកឡូឡាអីទៀតហើយ មីនអា? » អ្នកជាឪពុកចេញពីបន្ទប់ធ្វើការនៅជិតនោះមកសួរកូនស្រីតែម្នាក់របស់ខ្លួន
« ប៉ាធ្វើបែបនេះដាក់បង យ៉ុនហ្គី បានយ៉ាងម៉េច គេជាអនាគតប្តីខ្ញ៉ំណាប៉ា! » គ្រាន់តែឃើញឪពុកចេញមកភ្លាម នាងរហ័សនិយាយខ្លាំងដោយកំហឹងឆេះអស់ក្នុងចិត្ត
កាលពីព្រឹកមិញនេះ នាងបានចេញទៅស៊បភីងជាមួយនឹងមិត្តភក្តិហៃសូរបស់ខ្លួន ក៏បានដឹងព័ត៌មាន
ទាក់ទងនឹង យ៉ុនហ្គី ដែលប៉ូលីសកំពុងតែតាមចាប់ខ្លួនយកមកស៊ើបអង្កេត ពីបទជួញដូរគ្រឿងញៀន។
រឿងអស់នេះមិនបាច់ឲ្យនាងរកនឹកនាំតែឈឺខួរឡើងថាអ្នកណាជាអ្នកធ្វើ រឿងអាក្រក់ៗបែបនេះ មានតែប៉ានាង
នេះហើយដែលប្រឌិតឡើងមក។
« ប៉ាធ្វើនេះក៏ដើម្បីតែកូនដែរ មីនអា បើក៉ំតែវាមកស៉ំផ្តាច់ពាក្យ ប៉ាក៏គ្មានថ្ងៃធ្វើអីវាដែរ នេះជាទោសដែលហ៊ានធ្វើឲ្យកូនស្រីរបស់ប៉ាខូចចិត្ត! »
ទឹកចិត្តជាឪពុក នៅពេលដែលមានគេមកធ្វើឲ្យកូនរបស់ខ្លួនខូចចិត្ត តែងតែខូចចិត្តទៅតាមដែរ ជាពិសេសនឹងមិនបណ្តោយឲ្យមនុស្សម្នាក់នោះរស់នៅបានស្រួលនោះទេ។
« ខ្ញ៉ំមិនព្រមទេ ប៉ាត្រូវតែជួយគាត់ បើមិនដូច្នោះទេប៉ានឹងស្តាយក្រោយ! » ទុកសម្តីគួរឲ្យប្រហោងពោះឲ្យឪពុករួច ស្រីឆ្នាស់ មីនអា ដើរឡើងទៅបន្ទប់របស់ខ្លួនភ្លាម ដោយមិនខ្វល់បីទឹកមុខឈឺចាប់របស់លោកប៉ាសូម្បីតែបបន្តិច
« មីនអា! » បុរសចំណាស់ឧទានឈ្មោះកូនស្រីដោយក្តីឈឺចាប់ មិននឹកស្មានថានាងស្រលាញ់អ្នកដទៃជាងឪពុកខ្លួនឯងចឹងសោះ
ដោយសារតែប្រពន្ធរបស់គាត់បានស្លាប់តាំងពី មីនអា កើតបានបីខែ បែបនេះហើយទើបគាត់ចិញ្វឹមនាងដោយទម្រើសគ្រប់យ៉ាង ក៏ដោយសារតែស្រលាញ់កូនខ្លាំងពេក តែមិនស្មានថាទង្វើរទាំងនេះធ្វើឲ្យនាងក្លាយជាមនុស្សរឹងរូស មិនព្រមស្តាប់សម្តីចឹងសោះ។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
