Part 39

64 0 0
                                    

🌸 ប្រថុយ 🌸

ក្រោយពីបាននិយាយពាក្យក្នុងចិត្តរបស់ខ្លួនហើយ យ៉ុនហ្គី មិនហ៊ានសម្លឹងមុខរបស់ ចាស្មីន ចំនោះទេ ដោយសារតែខ្មាស់ពីរឿងមុននេះ។

មិនឲ្យខ្មាស់បានយ៉ាងម៉េចទៅ បើគេយំដូចជាក្មេងឲ្យនាងលួងលោមបែបនេះនោះ។ មិនស្មានខ្លួនក្លាយជាមនុស្សប្រុសទន់ខ្សោយងាយយំចឹងសោះ។

« អូនសម្លឹងមុខបងធ្វើអី? » អ្នកកម្លោះឱនមុចជ្រប់មិនហ៊ានប្រសព្វភ្នែក ខណះដែលស្រីស្រស់គិតតែមើលមុខគេហើយញញឹមបិទមាត់មិនជិត

« មកពីបងគួរឲ្យស្រលាញ់ហ្នឹងណា! » មិនត្រឹមតែនិយាយនោះទេ ចាស្មីន នៅលូកដៃមកចាប់មុខរបស់គេឲ្យមើលមុខនាងទៀតផង

ពេលបានសម្លឹងមុខគេចំ នាងបានឃើញថ្ពាល់សៗរបស់ យ៉ុនហ្គី ប្រែទៅជាពណ៌ក្រហមដូចម្ទេសទ៉ំ ធ្វើឲ្យនាងហាមចិត្តមិនបាននឹងចាប់គេថើប។

បបូរមាត់ទន់ល្មើយទាំងពីរបានប៉ះគ្នាថ្នមៗ សាយភាយនូវក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ផ្ទៃបន្ទប់ទាំងមូលគ្រោបដណ្តប់ទៅដោយសេចក្តីស្នេហាដែលមិនអាចកាត់ថ្លៃបាន។

នាងតូចដកបបូរមាត់យឺតៗ តែមិនព្រមដកមុខទៅណាឆ្ងាយ ដោយបានយកថ្ងាស់របស់ខ្លួនជល់ជាមួយនឹងថ្ងាស់របស់ យ៉ុនហ្គី ថ្នមៗ។

« បងធ្វើឲ្យអូនស្រលាញ់បងស្ទើរតែឆ្កួតទៅហើយដឹងទេ? » នាងតូចឱបកគេជាប់ និងថើបថ្ពាល់របស់គេទាំងសងខាង

« អូនចេះនិយាយពាក្យទាំងនេះពីណាមក អូនក្លាយជាព្រានបុរសតាំងពីពេលណា? » ពេលឃើញភាព
ក្លាហានរបស់ ចាស្មីន ដែលមានច្រើនលើសលប់ ធ្វើឲ្យគេកាន់តែធ្វើខ្លួនមិនត្រូវ

ធ្លាប់តែជាមនុស្សខ្លាំងពូកែមិនដែលនៅក្រោមអំណាចអ្នកណា ពេលនេះបែរជាចាញ់ក្រោមដៃនាងល្អិតគួរឥ្យក្នាញ់នេះទៅវិញ។

« ចេះតាមបងហ្នឹងណា! » ស្រីស្រស់ញញឹមតបវិញ

« អូនឈប់សើចបងបានទេ បងអៀនណាស់! » អ្នកកម្លោះយកមុខទៅខ្ទប់ជាប់នឹងដើមទ្រូងនាងតូចដើម្បីលាក់ភាពអៀនខ្មាស់

« ខ្មាស់ដែលបងយំមុននេះឬ » ចាស្មីន និយាយចាក់ចំចំណុច

« ចាស្មីន » រាងក្រាស់ងើយមុខប្រសព្វភ្នែកជាមួយនាង
យ៉ាងលឿន និងធ្វើមុខក្រម៉ូវមិនពេញចិត្ត

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now