Part21

181 1 0
                                        

🌸 ចូលមកលោកស្លាប់ 🌸

ថ្ងៃដឹកទំនិញរបស់ក្រុម វ៉ាយ៍វូល្ស តាមកំពង់ផែរបស់ជុងហ្គុក ក៏បានមកដល់។ យ៉ុនហ្គី មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្អូនជាខ្លាំង។

គេថែមទាំងបានឲ្យកូនចៅទៅលបឃ្លាំមើលស្ថានភាពនៅកំពង់ផែ ពេលឃើញអ្វីមិនស្រួលពេលណា នឹងបានជួយទាន់ពេលវេលា។

តែកូនចៅរបស់គេចាំហើយចាំទៀត នៅតែមិនឃើញមានឡានទំនិញមកដល់។

យ៉ុនហ្គី ចាំប្រហែលកន្លះម៉ោងក្រោយមក កូនចៅរបស់គេមករាយការណ៍ថា ឡានទំនិញរបស់ វ៉ាង ជីហ៊ូ ត្រូវបានគ្នីគ្នារបស់ ចាស្មីន ប្លន់យកទៅដុតចោលអស់ទៅហើយ។ អ្វីដែលបានឮធ្វើឲ្យគេភាំងអស់ជាច្រើននាអី មិនស្មាននារីខ្លួនតូចៗដូចជាពួកនាងចូលចិត្តធ្វើរឿងគ្រោះថ្នាក់យ៉ាងនេះដោះ។

« ថាម៉េច?ត្រូវក្រុមរបស់ ចាស្មីន លួចទៅបាត់ហើយ?» អ្នកកម្លោះទម្លាក់កែវស្រាមួយទំហឹងទៅលើតុ អារម្មណ៍ជាច្រើនច្របូកច្របល់គ្នា មិនពេញចិត្តទាល់តែសោះ ដែលនាងចេះតែនាំរឿងដាក់ខ្លួនបែបនេះ

« ចៅហ្វាយឮមិនខុសទេ ថែមទាំងដុតទាំងឡានទាំងទំនិញទៀតផង » ខាលីត រាយការណ៍តាមអ្វីដែលខ្លួនបានដឹងមក តាំងពីកើតមកមិនធ្លាប់ជួបប្រទះមនុស្សស្រីកាចសាហាវដល់ថ្នាក់នេះទេ

« ចុះពេល ចាស្មីន យ៉ាងម៉េចហើយ? » យ៉ុនហ្គី សួរបន្ត និងកំពុងរកវិធីដដើម្បីបានចួបគ្នាម្តងទៀតឲ្យបាន

« កូនចៅបានរាយការណ៍មកថាបានឃើញអ្នកនាង ចាស្មីន មកក្លឹប យូសា របស់យើងចៅហ្វាយ! » ខាលីត

« នាងកំពុងតែនៅក្នុងក្លឹបរបស់យើងចឹងឬ? » អ្នកកម្លោះសញ្ជឹងគិតមួយសន្ទុះ មុននឹងនឹកឃើញល្បិចឃើញថាកួរធ្វើបែបណា

គ្រាន់តែគិតថាបានជួបនាងភ្លាម ធ្វើឲ្យមុខសង្ហាផុសស្នាមញញឹមឡើងមកភ្លាម និងគិតផែនការដាក់អន្ទាក់បិសាចក្រម៉ំយកមកឲ្យបាន។

« ចៅហ្វាយចង់ឲ្យខ្ញ៉ំធ្វើយ៉ាងម៉េចបន្តទាន! »

« ឯងមិនបាច់ធ្វើអីទេ ត្រៀមឡានឲ្យយើងទៅបានហើយ! »

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now