🌸 យល់ព្រម🌸
គ្រប់យ៉ាងនៅប្រទេសកូរ៉េត្រូវបានចប់សព្វគ្រប់ ដោយ យូរ៉ា ត្រូវគ្រប់គ្នាដឹងថានាងលែងមានជីវិតរស់នៅលើលោកមួយនេះតទៅទៀតហើយ។
លោកពូ ឈិន បានរៀបចំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡានធ្លាក់ចុះទៅក្នុងជ្រោះស្លាប់អស់មួយឡាន។ ការសកលាប់ខដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ នឹងធ្វើឲ្យសាកសពបាត់បង់នៅទ្រង់ទ្រាយដើម ងាយស្រួលក្នុងការបន្លំ ពួកអ្នកដែលតាមសម្លាប់ យូរ៉ា។
យូរ៉ា និង ដានីល បានមកដល់ប្រទេសរុស្សីដោយសុវត្ថិភាព ចំណែកអ្នកខាងកូរ៉េមានតែ វេន និងក្មេងៗទាំង4នាក់នោះប៉ុណ្ណោះ។
ចុងយ៉ុន នាងមានអារម្មណ៍ខុសធ្ងន់ណាស់ ដែលជាដើម
ហេតុធ្វើឲ្យគ្រួសាររបស់មិត្តសម្លាញ់ត្រូវព្រាត់ប្រាស់គ្នាបែបនេះ ថែមទាំងមានក្មេងៗប៉ុន្មាននាក់នោះ ពួកគេមិនដឹងអ្វីសោះ បែរជាមកជាប់ពាក់ព័ន្ធដែរ។
រីឯ យូរ៉ា វិញ ព្រោះតែមួយរយៈនេះមានរឿងរ៉ាវជាច្រើនកើតឡើងចំពោះនាងផ្ទួនៗគ្នាខ្លាំងពេក ធ្វើឲ្យនាងគេងធ្មឹងលើគ្រែ មិនព្រមនិយាយអ្វីទាំងតែសោះ តាំងពីមកដល់ទីនេះ។
ចុងយ៉ុន ចូលមកអង្គុយចុងគ្រែ សួរនាំដោយក្តីបារម្ភ
« យូរ៉ា!ឯងយ៉ាងម៉េចហើយ?»
«...»
« ឯងនិយាយអីខ្លះមក ក៉ំគិតតែស្ងាត់បែបនេះអី! »
យូរ៉ា បែរមុខតិចមកមើល ចុងយ៉ុន រួចស្រដីឡើងថា៖
« យើងជាដើមហេតុឪ្យលោកតានិងលោកយាយ
ស្លាប់!»
ទឹកភ្នែកនៃការឈឺចាប់បានស្រក់ពីរង្វង់ភ្នែក ហូរមកតាមសៀតផ្កា គ្មានពាក្យសម្តីណាមួយអាចពណ៌នាពីទំហំនៃភាពសោកសង្រេងរបស់នាងបានទេ។
ជាវេលាដ៏សែនពិបាកសម្រាប់ក្មេងស្រីមានវ័យត្រឹមតែ១៨ឆ្នាំ ត្រូវបាត់បង់ទាំងម្តាយឪពុកស្របពេលតែមួយ ថែមមិនបន្សល់ទុកនូវការផ្តាំផ្ញើរអ្វីបន្តិចសោះ។ មិនបានសូម្បីតែនិយាយពាក្យលា មិនបានសូម្បីតែចួបគ្នានៅដង្ហើមចុងក្រោយ នាងធ្វើខុសអ្វីមែនទេ ទើបព្រះជាម្ចាស់ដាក់ទោសមកកាន់នាងបែបនេះ?នេះនាងមិនអាចមានឱកាសកែនូវកំហិសសិនទេឬ?
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
