Part25

100 1 0
                                    

🌸 ការពិត 🌸

« លោក!! » ចាស្មីន ស្រឡាំងកាំងកាលបើបានឃើញវត្តមានរបស់ យ៉ុនហ្គី បែបនេះ

« ភ្ញាក់ផ្អើលខ្លាំងម្ល៉េះ? » អ្នកកម្លោះសួរបកទៅវិញ ទឹកមុខនិងកាយវិការរបស់គេក្នុងថ្ងៃនេះវាចម្លែកខុសពីរាល់ដង

ក្រសែភ្នែកដែលកំពុងតែសម្លឹងមកនាងនោះ ម្តងក៏មើលទៅសប្បាយ ម្តងក៏មើលទៅដូចជាគ៉ំគួន។

« លោកមកបានយ៉ាងម៉េច? » ស្រីស្រស់សួរនាំ និងព្យាយាមរលាស់ដៃចេញពីការចាប់របស់ យ៉ុនហ្គី តែឃើញថាមិនបានសម្រេចនោះទេ គេចាប់នាងជាប់ សង្កយ់ខ្លាំងៗស្ទើរបាក់ឆ្អឹង

« រឿងនេះមិនសំខាន់ស្មើនឹងអ្វីដែលនាងកុហកខ្ញ៉ំនោះទេ ចាស្មីន! អ៎មិនមែនទេ ខ្ញ៉ំត្រូវហៅនាងថា គីម យូរ៉ា ទើបត្រូវ » រាងក្រាស់ប្រើកែវភ្នែកមុតជ្រួចរបស់ខ្លួនមើលទម្លុះភ្នែកនាងតូច ដែលពេលនេះស្ងាត់មាត់គ្មានពាក្យអ្វីតបបាត់ទៅហើយ

« ក៉ំលេងសើចអី!ខ្ញ៉ំមិនស្គាល់ស្រីម្នាក់នោះផង តើខ្ញ៉ំជាស្រីម្នាក់នោះបានយ៉ាងម៉េចទៅ! » នាងតូចព្យាយាមប្រកែក ទោះបីជាដឹងថាបិទបាំងលែងជិតទៅហើយក៏
ដោយ

« បានហើយ យូរ៉ា! អូនសប្បាយណាស់មែនទេពេលបានបង្វិលក្បាលបងលេងបែបនេះ? » រាងក្រាស់ស្រែកអស់ទំហឹង ឈឺចាប់ចំពោះពាក្យកុហករបស់មនុស្សស្រីដែលខ្លួនស្រលាញ់

រយះពេលប៉ុន្មានឆ្នាំមកនេះគេទន្ទឹងរងចាំការត្រលប់របស់នាងជារៀងរាល់ថ្ងៃ ធ្លាប់គិតចង់បោះបង់ តែគ្មានម្តងណាបានសម្រេចនោះទេ ទាំងដែលការពិតនាងនៅជិតខ្លួនគេជានិច្ច។ រឿងនេះធ្វើឲ្យគេខូចចិត្តជាខ្លាំង គេបានគិតថាខ្លួនបានធ្វើខុសជាមួយនឹង យូរ៉ា ព្រោះតែខ្លួន
បានជ្រុលជ្រួសជាមួយនឹង ចាស្មីន តែតាមការពិតពួកនាងបែរជាមនុស្សតែម្នាក់ទៅវិញ។

« ខ្ញ៉ំ... » ទឹកភ្នែកស្រក់ពីរង្វង់ភ្នែករបស់នាងក្រម៉ំដោយ
មិនដឹងខ្លួន មើលទឹកមុខឈឺចាប់របស់មនុស្សប្រុសដែលខ្លួនស្រលាញ់ ដោយគ្មានពាក្តសម្តីអ្វីបរិយាយបាន

« ឃើញបងបែបនេះអូនសប្បាយណាស់មែនទេ? »

« មិនមែនចឹងទេ យ៉ុនហ្គី បងស្តាប់អូនបកស្រាយសិន
ទៅ! » នាងស្រវាចាប់ដៃរបស់ យ៉ុនហ្គី តែត្រូវគេគ្រវាស់ចេញ

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now