Part16

164 3 0
                                        

🌸 ហាមឌឺ 🌸

// ថ្ងៃដេញថ្លៃ //

គិតពីថ្ងៃកើតរឿងជាមួយគ្រួសារត្រកូល វ៉ាង កាលពីនៅឆ្នេរខ្សាច់ មកទល់ពេលនេះគឺមានរយៈពេលមួយសប្តាហ៍ទៅហើយ ពិតជាលឿនខ្លាំងណាស់។ ហើយថ្ងៃនេះដែរ មនុស្សសំខាន់ទាំងបីបានដឹកដៃគ្នាមកចូលរួមពិធីដេញថ្លៃ ដែលកម្មវិធីនេះត្រូវបានរៀបចំដោយលោករដ្ឋមន្ត្រី ចុង ក្វាងស៊ូ។

ពន្លឺភ្លើងពណ៌ពីអំពូលនៅតាមដងផ្លូវ និងអគារខ្ពស់ៗជួយលម្អឲ្យទេសភាពទីក្រុងនាពេលរាត្រីគួរឲ្យគយគន់ថែមមួយកម្រិតទៀត។ រថយន្តជាច្រើនគ្រឿងបើកខ្វាត់ខ្វែងគ្នាទៅវិញទៅមក អ្នកខ្លះកំពុងតែចេញពីធ្វើការដើម្បីត្រលប់ទៅផ្ទះ ហើយអ្នកខ្លះទៀតកំពុងតែធ្វើដំណើរទៅជួបគូណាត់ជាដើម។ 

មិនតែប៉ុណ្ណោះមានរថយន្តប្រាំគ្រឿងកំពុងបើកប្រដេញគ្នាបង្អួតរាងឆ្ពោះទៅកាន់សណ្ឋាគារផ្កាយប្រាំចំកណ្តាល
ទីក្រុង ជាកន្លែងរៀបចំសម្រាប់ការដេញថ្លៃនារាត្រីនេះ។

  ឡានបានមកឈប់នៅមុខសណ្ឋាគា មានកូនចៅឈុតខ្មៅដើរមកបើកទ្វាឲ្យពួកគេទាំងបីព្រមគ្នា ហើយអ្នកទាំងបីនាក់នោះ ក៏គ្មានអ្នកណាឆ្ងាយដែរ គឺជាក្រុម ប្ល៊ែកវូល្ស នេះឯង ។

  កម្លោះក្រម៉ំទាំងបីរៀបចំខ្លួនយ៉ាងសាកសម ទាក់ទាញក្រសែភ្នែកពីគ្រប់ទិសទីមើលមកពួកគេជាគោលដៅតែមួយ ។ អ្នកខ្លះពោលពាក្យសរសើរចំពោះសម្រស់ដ៏ស្រស់ស្អាតនិងស្រស់សង្ហារបស់ពួកគេ អ្នកខ្លះទៀតក៏ចម្លែកចិត្តព្រោះមិនធ្លាប់ឃើញវត្តមានអ្នកទាំងបីពីមុនមក ។

ពួកគេមិនទាន់បានចូលទៅភ្លាមៗនោះទេ ព្រោះនៅមើលស្ថានការណ៍ខាងក្រៅជាមុនសិន ថាមានអ្វីមិនប្រក្រតីឬអត់ បើមានអ្វីមិនស្រួលកើតឡើងនឹងអាចយករួចខ្លួនទាន់ពេលវេលា។

គ្រាន់តែឈានជើងមកដល់មាត់ទ្វាភ្លាម ភ្នែករបស់ ចាស្មីន បានក្រឡេកទៅឃើញ យ៉ុនហ្គី កំពុងតែបណ្តើរគូដណ្តឹងរបស់គេចូលទៅក្នុងកម្មវិធីល្មម។ បែបនេះហើយទើបនាងគេចខ្លួនចូលបន្ទប់ទឹក ដោយមិនបានប្រាប់មិនទាំងពីរជាមុន ហេតុផលនោះគឺមិនចង់ចួបមុខ យ៉ុនហ្គី នោះឯង។

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now