🌸 យើងធ្លាប់ចួបគ្នាឬអត់ 🌸
//ថ្ងៃបន្ទាប់//
ថ្ងៃនេះដែរ ចាស្មីន បានមកមើលផ្នូរម៉ាក់ប៉ារបស់នាង វាមានរយះពេលប្រាំមកហើយ ដែលនាងមិនដែលបានមកសួរសុខទុក្ខអ្នកទាំងពីរ តើពួកគាត់នឹងខឹងនាងដែរឬទេ?
ចាស្មីន ឈរយ៉ាងស្ងៀមស្ងាត់ មាន ប៊ីនីលី ឈរក្បែរនាងជាមិត្ត។
កន្លងទៅជាងប្រាំនាទី ចាស្មីន ចាប់ផ្តើមរៀបរាប់ទាំង
អារម្មណ៍អួលណែនថា៖_ " ប៉ា!ម៉ាក់! ឲ្យកូនស៉ំទោស ដែលមិនដែលមកលេងប៉ានិងម៉ាក់ តែពីពេលនេះទៅ កូននឹងសន្យា ថានឹងមកលេងអ្នកទាំងពីរឲ្យបានញឹកញាប់បំផុត "
ប៊ីនីលី ដឹងពីទំហំឈឺចាប់ តាមរយះទឹកដមសម្លេងរបស់មិត្តសម្លាញ់ ទោះគ្មានទឹកភ្នែកឲ្យបានឃើញ តែក្នុងជម្រៅចិត្ត នាងខ្លោចផ្សាជាខ្លាំង។
_ " អ្នកទាំងពីរ ប្រហែលជាអផ្សុកណាស់ហើយ
មែនទេ "ចាស្មីន ញញឹមសោកសៅ កែវភ្នែកមានតែភាពឈឺចាប់ ។ ព្យាយាមមិនឲ្យខ្លួនឯងទន់ជ្រាយ មិនចង់ធ្វើជាខ្លួនឯងកាលពីមុន ដែលអីបន្តិចក៏ទឹកភ្នែក អីបន្តិចក៏ខ្លាច ។ ក្នុងពេលនេះ មានតែពាក្យថាស៊ូ និង ស៊ូ ប៉ុណ្ណោះ នឹងធ្វើធ្វើគ្រប់មធ្យោបាយ ឲ្យតែអាចសងសឹកបាន។
_ " មិនបាច់បារម្ភនោះទេ ពេលនេះកូនរឹងមាំជាងពីមុនឆ្ងាយណាស់ "
នាងដើរទៅជិតផ្នូមួយជំហានទៀត លើកដៃអង្អែលរូបថតរបស់អ្នកមានគុណថ្នមៗ ហើយនិយាយដោយមានកំហឹងបង្កប់ក្នុងចិត្តថា៖
_ " ប៉ានិងម៉ាក់ សម្រាកឲ្យបានស្រួលខ្លួនចុះ អ្វីដែលពួកវាធ្វើដាក់ម៉ាក់ កូនស្រីម្នាក់នេះ នឹងមិនឲ្យពួកវារួចខ្លួននោះទេ "
ប៊ីនីលីដែលស្ងាត់ជាយូរមកហើយនិយាយម្តង និងជ្រើសហៅឈ្មោះពិតរបស់ ចាស្មីន
_ " លោកពូនិងអ្នកមីង ទុកចិត្តចុះ ខ្ញ៉ំនឹងការពារ យូរ៉ា មិនឲ្យអ្នកណាមកធ្វើបាបនាងទៀតឡើយ "
_ " ម៉ាក់និងប៉ាទុកចិត្តលើកូនចុះ កូននឹងសងសឹកជូនអ្នកទាំងពីរ "
![](https://img.wattpad.com/cover/371024237-288-k728029.jpg)
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Lãng mạnជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...