🌸 ញៀន 🌸
វាដូចអ្វីដែល ចាស្មីន បានស្មានទុកពិតមែន អហវីដែលនាងខ្លាច អ្វីដែលនាងមិនធ្លាប់គិតថាកើតឡើងចំពោះនាងវាបានកើតឡើងហើយ។
សភាពនាងពេលនេះដូចជាកូនឆ្មាធ្លាក់ទឹក ពេញមួយប់នាងត្រូវ យ៉ុនហ្គី ដួសដងយកភាពផ្អែមល្ហែមពីខ្លួននាងម្តងហើយម្តងទៀត មិនចេះឆ្អែតឆ្អន់ ទម្រាំតែគេដាច់ចិត្តព្រមដោះលែងនាង ក៏រាបភ្លឺទៅហើយ។
តើគេជា យ៉ុនហ្គី របស់នាងទៀតឬអត់?
សំណួរមួយនេះផុសឡើងក្នុងខួរក្បាលរបស់នាងជាច្រើនដង នៅតែមិនអាចរកចម្លើយឃើញ។
ចាស្មីន បានត្រឹមដេកស្ងៀមៗឲ្យគេឱបរឹត រាងកាយរបស់នាងវាឈឺសព្វសាច់អស់ទៅហើយ មិនដឹងទៅយកកម្លាំងមកពីណា បានជាមិនចេះហត់បែបនេះ។
ស្រីស្រស់ប្រះខ្លួនតិចៗមកសម្លឹងមុខសខ្ចីរបស់អ្នកកម្លោះ ពេលគេងលក់បែបនេះដូចជាកូនឆ្មាមិនដឹងអី តែពេលបើកភ្នែកឡើងមកប្រៀបដូចជាខ្លាតាមប្រម៉ាញ់ចំណី មានភាពទន់ខ្សោយជាងខ្លួនបានយ៉ាងងាយទៅវិញ។
« លោកបំភ្លេចខ្ញ៉ំហើយមែនទេ? » ចាស្មីន លួចតូចចិត្ត នឹកគិតថាគេប្រហែលជាភ្លេច យូរ៉ា ក្មេងស្រីស្លូតបូតបាត់
ទៅហើយ បានជាគេអាចធ្វើរឿងនេះបានជាមួយអ្នកផ្សេង នោះបីជាវានៅតែជានាងក៏អត់មិនបាននឹងលួច
តូចចិត្ត
« មិនចំណាំអូនខ្លះទេឬ? » និយាយមកដល់ត្រង់នេះ ទឹក
ភ្នែកដែលខំទប់មកជាយូរមកហើយ ហូរប្រដេញគ្នាចុះមកដូចទឹកបាក់ទំនប់ យំទាល់តែញ័រអស់សព្វប្រាណ បណ្តាលឲ្យរាងក្រាស់ភ្ញាក់ពីដំណេក
« ហេតុអីក៏យំបែបនេះ ចាស្មីន! » រាងក្រាស់ទាញ
នាងចេញបន្តិចដើម្បីអាចជូតទឹកភ្នែកឲ្យនាងបាន គេភ័យមិនតិចទេពេលសុខៗនាងមកយំបែបនេះ
កន្លងមកមិនធ្លាប់មានស្រីម្នាក់ណាយំយែកបន្ទាប់ពីឡើងគ្រែជាមួយគេនោះទេ តែមើលពេលនេះចុះ មនុស្សស្រីរឹងមាណដូចជា ចាស្មីន បែរជាមកដេកយំទៅវិញ កិនឲ្យគេស្លន់ស្លោបានយ៉ាងម៉េចទៅ។
« ខ្ញ៉ំ...! » ស្រីស្រស់គិតតែពីយំមិនឈប់ ពេលគិតថា យ៉ុនហ្គី បានបំភ្លេចនាងចោល
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
