🌸 អរគុណចំពោះការស្រលាញ់មួយនេះ 🌸
មួយសប្តាហ៍កន្លងមកនេះ យូរ៉ា តែងតែត្រូវបានកូនចៅរបស់ យ៉ុនហ្គី មកទទួលឲ្យទៅក្លឹប drink & drunk ជារៀងរាល់ថ្ងៃ សូម្បីតែពេលនេះក៏ចឹងដែរ។
_ " យ៉ាងម៉េចដែរថ្ងៃនេះ? "
នេះជាសំណួរដំបូងរាល់ពេលដែល យូរ៉ា បានមកដល់។
_ " ក៏ធម្មតា! "
_ " នឹកបងឬអត់? "
ហើយនេះក៏ជាសំណួរបន្ទាប់ ដែល យូរ៉ា មិនធ្លាប់ឆ្លើយសូម្បីតែម្តងណាសោះ។
_ " អ្ហឹម! "
តែថ្ងៃនេះខុសពីរាល់ដង ស្រីតូចងក់ក្បាលជំនួសឲ្យចម្លើយ ថាខ្លួនក៏នឹកដល់អ្នកកម្លោះដែរ។
យ៉ុនហ្គី ញញឹមពេញចិត្ត ទោះនាងមិននិយាយក៏គេសប្បាយចិត្តដែរ យ៉ាងណាក៏ពេលនេះ ស្រីស្អាតរបស់គេព្រមចិត្តទន់ខ្លះហើយ។
អ្នកកម្លោះលារង្វង់ដៃឲ្យនាងតូចចូលមករក គេចង់ឱបនាងស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ
_ " មកត្រង់នេះមក! "
យូរ៉ា ចូលទៅអ្គុយក្នុងរង្វង់ដៃរបស់គេដោយចិត្តស្ងប់ រាល់ពេលដែលបាននៅក្បែរ យ៉ុនហ្គី នាងមិនធ្លាប់ភ័យខ្លាចអ្វីទាំងអស់ ព្រោះដឹងច្បាស់ណាស់ថាប្រុសម្នាក់នេះគ្មានថ្ងៃបណ្តោយឲ្យនាងមានគ្រោះថ្នាក់ជាដាច់ខាត។
ទឹកមុខរបស់ យូរ៉ា ថ្ងៃនេះខុសពីរាល់ដង ទើបអ្នកកម្លោះរហ័សសួរនាំ
_ " ថ្ងៃនេះអូនកើតអីឬអត់? "
យូរ៉ា តប
_ " អត់មានទេ "
_ " អូនកំពុងតែកុហកអ្នកណា? "
_ " លោកមិនបានលែងសើចជាមួយខ្ញ៉ំទេមែនទេ? "
សុខៗនាងបែរមកសួរគេវិញ ដោយកែវភ្នែកបង្កប់ពីការភ័យខ្លាចចំពោះអ្វីម្យ៉ាង។
_ " អូនមានរឿងអ្វីមិនសប្បាយចិត្តមែនទេ "
នាងសួរទាំងរលីងរលោងទឹកភ្នែក
_ " គឺប្អូនរបស់លោកបោកប្រាស់មិត្តរបស់ខ្ញ៉ំ តើលោកកំពុងតែធ្វើដូចគ្នាដែរមែនទេ? "
![](https://img.wattpad.com/cover/371024237-288-k728029.jpg)
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...