🌸 ខ្ញ៉ំនឹកនាង 🌸
// ថ្ងៃចន្ទ//
តាំងពីថ្ងៃនោះមក យ៉្នហ្គី មិនដែលបង្ហាញខ្លួនឲ្យ យូរ៉ា បានឃើញទៀតនោះទេ សូម្បីទូរស័ព្ទក៏មិនឃើញទាក់ទងមក ទាំងដែលបានយកលេខរបស់នាងទៅហើយ។
ព្រឹកនេះដែរលោកគ្រូនាយកប្រើឲ្យទៅសម្អាតបន្ទប់ប្រជ៉ំទៀតផង ទៅទាំងថ្នាក់តែម្តង ។
ដានីល និយាយទាំងខ្ជិលច្រអូសថា៖
_ " មិនយល់ចិត្តគ្រូសោះ ហេតុអីក៏ឲ្យពួកយើងមកសម្អាតដែរ ធុញជាទីបំផុត "
យូរ៉ា ស្តីឲ្យមិត្តបែបលេងសើច
_ " ម្តងណាក៏ឯងខ្ជិលដែរ "
ចុងយ៉ុន និយាយម្នាក់ទៀត និងធ្វើមុខស្អុយដូចត្រូវគេបង្អត់អាហារយ៉ាងចឹង
_ " ក៉ំថាតែ ដានីល អី យើងក៏ខ្ជិលដូចគ្នា មិនដឹងជាស្អីណាស់ណាទេ ប្រើតែថ្នាក់យើងមិនឈប់មិនឈរ "
_ " អឺណា! ទុកថាមកលេងទៅ យ៉ាងណាក៏មាន
គ្នាច្រើនជួយដែរ បន្តិចក៏រួចហើយ "
យូរ៉ា ជាមនុស្សគិតវិជ្ជមានបែបនេះឯង មិនថាគ្រូប្រើឲ្យធ្វើអ្វីនោះទេ នាងនឹងធ្វើយកងាប់យករស់ ដោយគ្មានការតវ៉ាសូម្បីមួយម៉ាត់។
ចុងយ៉ុន ស្រដីឡើង
_ " ក៏ត្រូវម្យ៉ាងដែរ មិនបាច់ទៅអង្គុយរៀនម៉ោងគណិតទេ ឈឺក្បាលសឹងស្លាប់ "
តែមិនទាន់បានទៅដល់បន្ទប់ប្រជ៉ំរបស់សាលាផង មានក្មេងស្រីថ្នាក់ទីដប់ បីនាក់មកស្រែកគ្រឹឺត ចុងយ៉ុន ធ្វើឲ្យនាងមិនអាចបន្តទៅមុខបាន ។
_ " អាយយយយ!បង ចុងយ៉ុន គួរស្រលាញ់ដល់ហើយ "
នៅទីនេះ ចុងយ៉ុន ប្រៀបដូចជាអាយដល់គេអ៊ីចឹង ថែមទាំងមានអ្នកយល់ច្រលំថានាងជាពួកស្រីស្រលាញ់ស្រីទៀតផង ។ តែនាងមិនដែលចេញមុខបដិសេធនោះទេ ចង់អ្នកណាគិតអីក៏គិតទៅ នាងមិនចាប់អារម្មណ៍ស្រាប់ហើយ ។ ហើយនៅពេលមានអ្នកចូលមកធ្វើការ
ស្គាល់គ្នា នាងតែងរាក់ទាក់ទៅវិញជានិច្ច ទើបចេះតែមានគេមកស៉ំថតរូបជាមួយ ជាហូរហែរ ទាំងដែលនាងមិនបានស្អាតអីណាស់ណាផង ។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
