Part 28

148 1 0
                                        

🌸 បងក៉ំកើតអី 🌸

ក្រឡេកមកមើលខាងស្រីស្រស់ ចុង មីនអា ឯណេះវិញ គ្រាន់តែបានដឹងដំណឹងពីឪពុកថា យ៉ុនហ្គី បានស៉ំផ្តាច់ពាក្យ ធ្វើឲ្យចិត្តរបស់នាងឆេះឆួលនៅមិនសុខ ចង់តែទៅសួរនាំអ្នកកម្លោះឲ្យបានដឹង ថាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ។

ជាពិសេសចាស់ទ៉ំបានកំណត់ថ្ងៃរៀបការរួចទៅហើយ គឺនៅខែក្រោយ បើសាធារណៈជនបានដឹងព័ត៌មានមួយនេះ នាងយកមុខទៅទុកឯណាទៅ។

« យ៉ាងណាក៏ខ្ញ៉ំមិនព្រមផ្តាច់ពាក្យដែរលោកប៉ា!ខ្ញ៉ំមិនព្រម! » ស្រីស្រស់ មីនអា កំពូឦឆ្នាស់ឆ្នើមកំពុងតែស្រែកឡូឡាដាក់ឪពុកចំពោះការហ៊ានសម្រេចចិត្ត ដែលមិនព្រមសួរនាំនាងជាមុន

« ប៉ាព្រមផ្តាច់ពាក្យជាមួយនឹងវាហើយ មិនខ្វះប្រុសដែលចង់បានកូនទេ មីនអា! » លោក ចុង និយាយលួងលោមកូនស្រីសំណព្វចិត្តរបស់ខ្លួន

« ខ្ញ៉ំស្រលាញ់តែបង យ៉ុនហ្គី ម្នាក់គត់!បើមិនមែនជាគាត់ខ្ញ៉ំនឹងមិនការជាដាច់ខាត! » មីនអា ក្រោកពីសាឡុងឈរទន្រ្ទាំជើងខ្លាំងៗ បញ្ជាក់ថានាងមិនព្រមជាដាច់ខាត

« បើកូននៅតែមានះមិនព្រមស្តាប់ ប៉ានឹងបញ្ជូនកូនទៅអង់គ្លេស! » ស្រដីរួចលោក ចុង ដើរចេញពីបន្ទប់ទទួលភ្ញៀវ ទុកឲ្យកូនស្រីនៅមួម៉ៅមិនសុខចិត្តតែម្នាក់ឯង

នេះមកពីគាត់ទម្រើសកូនពេកហើយបានជានាងមិនព្រមយល់អ្វីងាយៗបែបនេះ ចង់បានអ្វីត្រូវតែបាន ពេលមិនបានខុសចិត្តក៏ស្រែកឡូឡា។

« ប៉ា! » នាងតូចស្រែកភ្លាត់សម្លេងតាមក្រោយឪពុកដោយការមិនពេញចិត្ត

« គ្មានថ្ងៃខ្ញ៉ំព្រមដោះលែងបងឡើយ កូនក្រម៉ំរបស់បងត្រូវតែជាខ្ញ៉ំម្នាក់គត់! » មីនអា មើលទៅឆ្ងាយដោយការគ៉ំគួន យ៉ាងណាកីនាងមិនព្រមស្របតាមការសម្រេចចិត្តរបស់ឪពុកដែរ

បើសិនជានាងបានដឹងថា យ៉ុនហ្គី ផ្តាច់ពាក្យពីនាងដើម្បីទៅស្រលាញ់គ្នាជាមួយនឹង ចាស្មីន វិញ មីនអា ប្រហែលជាខឹងដល់ស្ទះសរសៃឈាមមិនខានទេ។

មិនមែនមិនធ្លាប់មានស្រីៗព្យាយាមចូលមករក យ៉ុនហ្គី នោះទេ គឺមានច្រើនទៀតផង តែត្រូវនាងបង្ក្រាបនិងបង្ការទុកបានរាល់លើក។ នៅសុខៗមកស៉ំផ្តាច់ពាក្យនាងបែបនេះប្រហែលជាមានស្រីថ្មីជាមិនខាន។

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now