🌸 ចំណងស្នេហ៍ 🌸
ជាថ្មីមកទៀត ចាស្មីន ត្រូវបានបោះមួយទំហឹងទៅលើគ្រែ ដែលធ្លាប់បានប្រលោមស្នេហ៍ជាមួយនឹង យ៉ុនហ្គី កាលពីប៉ុន្មានថ្ងៃមុន។
« លោកនាំខ្ញ៉ំមកធ្វើអី » ចាស្មីន តវ៉ាភ្លាមៗ និងក្រោកឈរមកតទល់ជាមួយនឹងរាងក្រាស់
« ហេតុអីកុហកបង ចាស្មីន? » យ៉ុនហ្គី ចាប់ដើមដៃរបស់នាងតូចច្របាច់ខ្លាំងៗ ធ្វើឲ្យស្រីស្រស់ឈឺចាប់ជ្រួញមុខអស់
« លែង!ខ្ញ៉ំឈឺ »
« បងនិយាយពាក្យនេះត្រូវជាង! ប្រាំឆ្នាំហើយដែល
បងរងចាំអូន ទោះ ជុងហ្គុក ប្រាប់ថាអូនស្លាប់ទៅហើយឲ្យបងកាត់ចិត្តពីអូនយ៉ាងណាក៏បងនៅតែចាំអូនទោះគ្មានសង្ឃឹមក៏បងនៅតែរងចាំអូន! » អ្នកកម្លោះរៀបរាប់
ទាំងរលីងរលោងទឹកភ្នែក
« ... » ចាស្មីន ឈរស្តាប់បុរសកំពូលស្នេហ៍រៀបរាប់ទាំងទឹកភ្នែក មិនចាញ់ យ៉ុនហ្គី
« តែប្រាំឆ្នាំក្រោយ!អូនបានត្រលប់មកវិញក្នុងនាមជាមនុស្សថ្មី ក្លែងជាមិនស្គាល់បង ធ្វើឲ្យបងស្រលាញ់អូន ស្រលាញ់ដល់បាត់មុខមិនបាន ស្រលាញ់អូនដល់ថ្នាក់ឈឺបេះដូង ថែមទាំងគិតថាខ្លួនឯងបានធ្វើខុសជាមួយនឹង យូរ៉ា ដោយសារតែបងឈប់ស្រលាញ់នាង តែបងមកស្រលាញ់អូន ដែលមានឈ្មោះថា ចាស្មីន អូនដឹងទេថាបងស្ទើតែឆ្កួតទៅហើយ តែចុងក្រោយអូនបែរជាមនុស្សស្រីដែលបងតាមរក និងគិតថាឈប់ស្រលាញ់ទៅវិញ »
គ្រប់ពាក្យសម្តីរបស់រាងក្រាស់វាប្រៀបបាននឹងកាំបិតចាក់ទម្លុះបេះដូងរបស់នាងឲ្យឈឺម្តងហើយម្តងទៀត នាងក៏មានអារម្មណ៍មិនខុសពីគេដូចគ្នា គ្រប់វិនាទី គ្រប់ដង្ហើមចេញចូល នាងនឹកដល់គេគ្រប់ពេលវេលា។
« អូនស៉ំទោស! » នាងតូចយំដល់ថ្នាក់ញ័រខ្លួន មិនដឹងថាគួរបកស្រាយពីអ្វីទៅមុន
រង្វង់ដៃរបស់រាងក្រាស់ចាប់ផ្តើមរសាយពីដើមដៃរបស់នាងបន្តិចៗ ទាល់តែ ចាស្មីន មានសេរីភាព។ យ៉ុនហ្គី ដើរទៅបន្ទន់ខ្លួនលើគ្រែ លើកដៃទាំងពីបាំងមុខ សម្រក់ទឹកភ្នែកស្ងាត់ៗ។
ក្នុងរឿងនេះ គ្មានអ្នកណាម្នាក់ខុសឡើយ គ្រប់គ្នាសុទ្ធតែឈឺចាប់រៀងៗខ្លួន។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Любовные романыជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
