🌸 មនុស្សចិត្តបិសាច 🌸
1អាទិត្យក្រោយមកអាការះ យូរ៉ា បានល្អប្រសើរជាងមុន អាចចេញមកក្រៅដើរស្រូបខ្យល់អាកាសបាន។
យាយស្រែកហៅពីក្នុងផ្ទះទៅ ខ្លាចនាងដើរទៅឆ្ងាយពេក ព្រោះនាងមិនទាន់ជាទាំងស្រុងនោះទេ
«យូរ៉ា!កុំដើរទៅឆ្ងាយពេកចៅ ប្រយ័ត្នមិនស្រួលខ្លួន!»
នាងស្រែកតបវិញយ៉ាងស្រស់ស្រាយ ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ
«ចាលោកយាយខ្ញុំទៅហើយ!»
លោកតាសួរ៖
«មានអារម្មណ៍យ៉ាងម៉េចដែរ?»
យូរ៉ា តបទៅកាន់លោកតាទាំងស្នាមញញឹម
«បានគ្រាន់បើច្រើនហើយលោកតា»
លោកតាសួរបន្ត៖
«ចឹងល្អហើយ!តែចៅចង់ទៅផ្ទះពេលណាដែរ!»
នាងនិយាយដោយទឹកមុខស្រងូតស្រងាត់វិញថា៖
«ខ្ញុំគ្មានផ្ទះដែលត្រូវទៅទៀតទេ!»
«បើគ្មានកន្លែងទៅ នៅទីនេះក៏បានដែរ!»
លោកយាយអង្អែលក្បាលនាងផ្តល់ស្នាមញញឹមកក់ក្តៅទៅយូរ៉ា។
បានឮដូចនេះនាងឱបលោកយាយដោយក្តីគោរពស្រឡាញ់ និងអរគុណចំពោះចិត្តសន្តោសរបស់អ្នកទាំងពីរក្រៃលែង
«អរគុណណាស់លោកយាយ!»
លោកតា៖
«វាមិនអីទេ យាយនិងតាក៏នៅតែ2នាក់យូរហើយ បានចៅមកម្នាក់ទៀតធ្វើឪ្យពួកយើងសប្បាយចិត្តណាស់! »
«ចា!»
លោកយាយបង្វែរសាច់រឿង
«មែនហើយ!ចៅទៅយកផ្លែដូងនៅខាងក្រោយផ្ទះមក តាឯងទើបតែបេះមិញនេះឯង!»
មិនបាច់ យូរ៉ា និយាយក៏គាត់អាចដឹងបានដែរថានាងកំពុងតែខូចចិត្ត និងកំពុងតែនឹកដល់អ្នកណាម្នាក់។
«ចាលោកយាយ! »
នាងតូចចេញទៅផុតក៏មានក្រុមមនុស្សប្រុសមួយ
ក្រុមមករកដល់មុខផ្ទះ។
ឃើញមនុស្សប្លែកមុខទាំងនេះហើយ លោកតាចាប់ផ្តើមមានប្រផ្នូលចម្លែក ច្បាស់ជាមានរឿងអាក្រក់កើតឡើងជាមិនខាន។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
