Part 29

55 1 0
                                    

🌸 បារម្ភពីបងមែនទេ 🌸

ទីបំផុត ចាស្មីន បានមកដល់តាមទីតាំងដែល ជុងហ្គុក បានប្រគល់ឲ្យ។ ជាផ្ទះថ្មមួយជាន់ មិនធំពេកមិនតូចពេក សាកសមសំរាប់ការសម្រាកលំហែរកាយជាខ្លាំង។

ផ្ទះមួយនេះនៅឆ្ងាយដាច់ដោយឡែកពីគេ បង្ហាញថា
ម្ចាស់ផ្ទះត្រូវការរក្សាឯកជនភាពរបស់ខ្លួនឯងខ្ពស់ បើមើលពីខាងក្រៅមានសភាពស្ងប់ស្ងាត់ហាក់បីដូចគ្មានមនុស្សរស់នៅយ៉ាងចឹង។

នេះបើក៉ំតែបានការបញ្ជាក់យ៉ាងច្បាស់លាស់ពី ជុងហ្គុក ទេ នាងប្រហែលជាគិតថា យ៉ុនហ្គី មិនបាននៅទីនេះនោះឡើយ

« មើលទៅគាត់មិននៅទេបង! » វេន ពោលឡើងពេលមកឈរនៅមុខផ្ទះបានមួយសន្ទុះ

« តែ ជុងហ្គុក ប្រាប់ថាគេនៅក្នុងផ្ទះ » ចាស្មីន មិនចង់ទៅវិញ យ៉ាងណាក៏នាងត្រូវតែនាំគេទៅជាមួយនាងឲ្យបាន នាងម៉េចនឹងអាចបណ្ដោយឲ្យគេជួបគ្រោះថ្នាក់តែម្នាក់ឯងបាននោះ

« តែយើងមកចុចកណ្ដឹងយូរហើយណា៎! » វាក៏មែនដូច វេន និយាយ ពួកគេទាំងពីរចុចចង់បាក់ម្រាមដៃទៅហើយ នៅតែមិនឃើញមានអ្នកណាមកបើកទ្វា

ស្រីស្រស់ឈរគិតមួយសន្ទុះ មុននឹងនិយាយទៅកាន់ វេន ព្រោះថានេះជាវិធីចុងក្រោយហើយ ទោះបីជាត្រូវ វេន បដិសេធក៏នាងមិនខ្វល់

« ឯងនៅចាំក្នុងឡានទៅ បងផ្តោះរបងទៅមើល! »

« វាគ្រោះថ្នាក់ណាស់! »

« ក៉ំបារម្ភអីបងមើលថែខ្លួនឯងបាន »

និយាយរូច ចាស្មីន ចាប់ផ្តើមធ្វើការផ្លោះរបង ដែលមានកម្ពស់ជាងពីរម៉ែត្រ ចាត់ទុកថាសំណាងល្អដែលមានដើមលើនៅជិតនេះ ដើម្បីអាចតោងឡើងទៅបាន បើមិនដូច្នោះទេ ច្បាស់ជាគ្មានមធ្យោបាយឡើយ។

ដឹប!

« យ៉ាងម៉េចហើយបងស្រី? » បានឮសម្លេងរបស់មនុស្សធ្លាក់ពីទីខ្ពស់មកដល់ដី ធ្វើឲ្យ វេន មានការបារម្ភជាខ្លាំង រហ័សស្រែកសួរពីសុខទុក្ខភ្លាម

« បងមិនអីទេ! » មកពីប្រញាប់លោតចុះលឿនពេក ទើបធ្វើឲ្យនាងរក្សាជំហរមិនជាប់ បណ្តាលឲ្យធ្លាក់មកមួយទំហឹង សំណាងល្អដែលមានគំនរស្លឹកឈើក្រាស់ក្រែលជួយទប់ ក៉ំអីបាក់ស្អិតបាត់ទៅហើយ

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now