Part 37

132 0 0
                                        

🌸 ជាគេមែនទេ? 🌸

// ភូមិគ្រិះត្រកូល ចុង

ថ្ងៃនេះដែរ យ៉ុនហ្គី បានមករកលោក ក្វាងស៊ូ ដើម្បីធ្វើការស៉ំទោសដល់គាត់ ចំពោះរឿងកាលពីមុន គឺពេលដែលគេបានប្រាប់ថាផ្តាច់នឹង មីនអា ។

« មកធ្វើអី? » បុរសចំណាស់សួរទៅ យ៉ុនហ្គី ទាំងមិនមើលមុខរបស់គេ និងទាញពេងតែមកផឹកជំនួស

« ប៉ាក៉ំកាចដាក់បង យ៉ុនហ្គី បានទេ? ខ្ញ៉ំប្រាប់ប៉ារួចហើយតើ ថាគាត់ត្រូវគេបង្ខំនោះទេ » ឃើញឪពុកនៅតែមានកំហឹងចំពោះគូស្នេហ៍របស់ខ្លួនបែបនេះ មីនអា សម្រេចចិត្តជួយនិយាយបកស្រាយជំនួស

« បិទមាត់កូនទៅ មីនអា មនុស្សចាស់កំពុងនិយាយគ្នា!»

« ប៉ា! »

« សម្រេចថាមកធ្វើអី! » លោក ក្វាងស៊ូ ធ្វើមុខមាំដាក់កូនស្រី និងងាកទៅសួរ យ៉ុនហ្គី វិញ

រាងក្រាស់ចាប់ផ្តើមរៀបរាប់រឿងរ៉ាងគ្រប់យ៉ាង ដែលវាសុទ្ធសឹងតែពាក្យកុហកទាំងអស់ឲ្យលោក ក្វាងស៊ូ ស្ដាប់។

« ខ្ញ៉ំខុសពិតមែនដែលព្រមស្តាប់តាមការគម្រាមរបស់ក្រុមខាងនោះ ខ្ញ៉ំគ្មានជម្រើសពិតមែន លោកម្ចាស់ចង់ដាក់ទោសយ៉ាងម៉េចក៏បានដែរ ឲ្យតែលោករដ្ឋមន្រ្តីព្រមឲ្យខ្ញ៉ំបានរៀបការជាមួយ មីនអា »

មិននិយាយតែមាត់ យ៉ុនហ្គី បានក្រោកពីសាឡុងមកលុតជង្គង់ទល់មុខលោក ក្វាងស៊ូ ទោះ មីនអា ប្រឹងទាញគេឲកយក្រោកឈរវិញយ៉ាងណាក៏មិនព្រម។

« បង យ៉ុនហ្គី ងើបឡើងមកក៉ំធ្វើចឹងអី!ប៉ា និយាយអីបន្តិចទៅ » មីនអា ងាកទៅងក់ងរដាក់ឪពុក បំណងឲ្យគាត់លើកលែងទោសឲ្យគូដណ្ដឹង នាងមិនពេញចិត្តនោះទេពេលបានឃើញសភាពមនុស្សដែលខ្លួនឯង
ស្រលាញ់ទៅជាបែបនេះ

បុរសចំណាស់ជ្រិមភ្នែកមើលមុខរបស់ យ៉ុនហ្គី គាត់មិនជឿនោះទេ ថាមនុស្សដូចជា មីន យ៉ុនហ្គី ព្រមឱនក្បាល
បន្ទាបខ្លួន ដើម្បីតែមកស៉ំរៀបការជាមួយនឹង មីនអា គេច្បាស់ជាកំពុងតែមានផែនការអ្វីមួយមិនខាន។

« យើងអាចទុកចិត្តឯងបានកម្រិតណា? » លោក ក្វាងស៊ូ សម្លឹងជ្រៅទៅក្នុងភ្នែករបស់ យ៉ុនហ្គី ដើម្បីស្វែងរកការពិតពីម្ចាស់របស់វា

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now