🌸 ក៉ំសម្លាប់ខ្ញ៉ំ 🌸
ក្រោយពីរៀបចំពិធីបុណ្យសពរួចរាល់ហើយ យូរ៉ា ឈរមើលផ្នូរបស់ឪពុកម្តាយខ្លួនទាំងទឹកភ្នែកហូរមិនឈប់។
ឃើញមិត្តមានសភាពផ្លូវចិត្តមិនរឹងមាំបែបនេះ ដានីល មិនហ៊ានទៅណាចោលនាងឡើយ។
អ្នកទាំងពីរឈរយ៉ាងស្ងាត់ស្ងៀមរហូតដល់មេឃចាប់ផ្តើមងងឹត ទើប ដានីល ហៅឲ្យ យូរ៉ា មកសម្រាកនៅផ្ទះ ក្រែងនាងធ្លាក់ខ្លួនឈឺ។
_ " យើងទៅផ្ទះសិនទៅ យូរ៉ា! "
យូរ៉ា ងក់ក្បាលព្រមទៅតាមសម្រួល។
ដើរមកដល់ផ្លូវធំ ដានីល និយាយឡើងថា៖
_ " តេទៅប្រាប់ ចុងយ៉ុន បន្តិចល្អទេ? "
តាំងពីព្រឹកមកទល់ស្មើនេះ ពួកគេមិនទាន់បានប្រាប់ដំណឹងមួយនេះឲ្យ ចុងយ៉ុន បានដឹងឡើយ ម្យ៉ាងទៀត
ដានីល មានរឿងសង្ស័យនៅក្នុងចិត្តចង់សួរ ចុងយ៉ុន ព្រោះមានតែនាងម្នាក់ប៉ុណ្ណោះអាចស្រាយចម្ងល់ទាំង
នេះបាន។
_ " អ្ហឹម! "
យូរ៉ា ទាញទូរស័ព្ទតេរកមិត្តសម្លាញ់ ប្រាប់គ្រប់យ៉ាងឲ្យ ចុងយ៉ុន ដឹងដែរ។
អ្នកចុងខ្សែលើកទទួលដោយអារម្មណ៍ល្អ ព្រោះមិនទាន់បានដឹងដំណឹងអាក្រក់
( អាឡូសម្លាញ់! )
_ " ចុងយ៉ុន..ហឹកៗ ម៉ាក់និងប៉ារបស់ខ្ញ៉ំស្លាប់ហើយ "
( ថា..ថាម៉េច! )
_ "គាត់ត្រូវគេបាញ់សម្លាប់ពេលទៅតាមខេត្ត "
( មានរឿងបែបនេះបានយ៉ាងម៉េច លោកពូអ្នកមីងគ្មានសត្រូវឯណាទេ
_ " យើងក៏មិនដឹងដូចគ្នា យើងគ្មានសល់អ្នកណា
ទៀតទេ ហឹក ហឹក "
យូរ៉ា យំបណ្តើររៀបរាប់បណ្តើរ ចុងយ៉ុន អាណិតមិត្តជាខ្លាំងដែលត្រូវបាត់បង់ទាំងម្តាយទាំងឪពុក ហើយ យូរ៉ា ក៏គ្មានសាច់ញាតិនៅឯណាទៀតដែរ ។
( ឯងនៅមានយើង និង ដានីល ក៉ំអស់សង្ឃឹមអី ហើយពេលនេះ ដានីល នៅក្បែរឯងទេ? )
_ " នៅ "
(យើងនិយាយជាមួយគេបន្តិច )
យូរ៉ា ហុចទូរស័ព្ទទៅឲ្យ ដានីល
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
