🌸 មិនអាចភ្លេច 🌸
// Drink&Drunk Club //
មកទល់បច្ចុប្បន្ននេះ ក្លឹបមួយនេះនៅតែដំណើរការបានយ៉ាងរលូន មិនធ្លាប់មានបញ្ហាណាមួយកើតឡើងនោះទេ មិនតែប៉ុណ្ណោះមនុស្សចូលមកកម្សាន្តនៅនេះទីមិនក្រោមរយនាក់នោះទេក្នុងមួយថ្ងៃ ធ្វើឲ្យជំនួញរបស់មេក្រុម ប្លូវូល្ស កើនចំណូលជារៀងរាល់ថ្ងៃ។
ជុងហ្គុក៖
« យ៉ាងម៉េចហើយបង សុខសប្បាយឬអត់? »កម្លោះសង្ហារ ជុន ជុងហ្គុក ប្រមុចរបស់ក្រុម រ៉េតវូល្ស តែងតែមកសួរសុខទុក្ខបងប្រុសរបស់គេរផងរាល់ថ្ងៃសុក្រជានិច្ច។
យ៉ុនហ្គី តបទាំងមុខងាប់វិញថា៖
« សំណួរដដែល! »
គេជាមនុស្សត្រជាក់បែបនេះឯង និងកាន់តែដូចជាមនុស្សយន្តទៅទៀត តាំងពីបាត់វត្តមានរបស់ យូរ៉ា សង្សារបណ្តូលចិត្តរបស់គេ។
ជុងហ្គុក ស្ងាត់មាត់ មិនបានប្រកែកតាមទម្លាប់ និងគិតតែសម្លឹងកែវស្រានៅក្នុងដៃមិនភ្លេច រួចនិយាយថា៖
« ខ្ញ៉ំបានឃើញ ចុងយ៉ុន! »
បានឮបែបនេះ យ៉ុនហ្គី ផ្លាស់ប្តូទឹកមុខ360ដឺក្រេ និងរហ័សសួរដេញដោល។
អ្នកកម្លោះសួរទាំងមានសង្ឃឹមថា៖
« មានឃើញ យូរ៉ា ឬអត់? »« អត់ឃើញទេ »
កម្លោះទាំងពីរស្ងាត់មាត់ទៅម្តងទៀត ព្រោះក្នុងអារម្មណ៍របស់ពួកគេទាំងពីរ កំពុងតែបៀមទុក្ខដោយមិនអាចយកអ្វីមកពណ៌នាជាពាក្យសម្តីបាន មានតែពួកគេទាំងពីរប៉ុណ្នោះ ដែលដឹងថាឈឺប៉ុណ្ណា។
« នេះបងមិនទាន់បំភ្លេចនាងបានទៀតហ្អេស? »ជុងហ្គុក សម្លឹងជ្រៅចូលទៅក្នុងជម្រៅភ្នែកអ្នកជាបង សួរសំណួរដ៏សែនចាក់ដោត ទាំងដែលគេខ្លួនឯងក៏នៅតែរងចាំមនុស្សម្នាក់ដូចគ្នា
« នៅ!...ចុះឯងវិញនោះ? » យ៉ុនហ្គី លើកស្រាអកមួយក្អិកធំមុននឹងតបទាំងមុខស្រពាប់ស្រពោន និងមិនភ្លេចបកសំណួរ សួរទៅមាន់ ជុងហ្គុក វិញដូចគ្នា
« ខ្ញ៉ំក៏ដូចគ្នា! »ជុងហ្គុក តបទាំងមុខស្រពោនមិនចាញ់បងប្រុស
![](https://img.wattpad.com/cover/371024237-288-k728029.jpg)
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Roman d'amourជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...