🌸 សងកម្ម 🌸
ផាំង~
គ្រាប់កាំភ្លើងបានស្ទុះតម្រង់មករក ចាស្មីន យ៉ាងលឿនស្លេវ សំណាងល្អដែលនាងមានភាពរហ័សរហួនអាចគេចទាន់បានយ៉ាងសុវត្ថិភាព ទៅពួននៅក្រោយជញ្ជាំងម្ខាង។
« អូនឆាប់រត់ទៅ! » ទោះបីខ្លួនត្រូវរបួសធ្ងន់យ៉ាងណាក៏
ដោយ យ៉ុនហ្គី នៅតែបារម្ភពីសុវត្ថិភាពរបស់ ចាស្មីន មុនជានិច្ច
« អូនមិនទៅណាចោលបងនោះទេ យើងត្រូវតែទៅផ្ទះជាមួយគ្នា » ចាស្មីន តបទាំងរលីងរលោងទឹកភ្នែកទៅវិញ ធ្វើឲ្យបុរសចំណាស់កាន់តែកើនកំហឹងលើសដើម ពេលនឹកទៅដល់ភាពផិតក្បត់របស់ យ៉ុនហ្គី មកលើ មីនអា
« ស្រលាញ់គ្នាខ្លាំងដល់ហើយណ៎ »
« បិទមាត់របស់លោកទៅ » ចាស្មីន ងាកទៅគំហក
ដាក់លោក ក្វាងស៊ូ វិញ
« បើនាងមិនព្រមចេញមកទេ យើងនឹងបាញ់សម្លាប់ប្រុសស្នេហ៍របស់នាងភ្លាម » បុរសចំណាស់ ធ្វើការគំរាមម្តងទៀត
បើជ្រុលជាពួកគេបង្ហាញខ្លួនទៅហើយ ក៏មកស្លាប់ទាំងពីរតែម្តងទៅ ក៉ំនៅទើសមុខ មីនអា ទៀតអី។
« ក៉ំឲ្យសោះ » យ៉ុនហ្គី ប្រើកម្លាំងដែលមានតិចតួចស្រែកហាម
បានឮពាក្យគំរាមបែបនេះហើយ ចាស្មីន មានតែបង្ខំចិត្តចេញមកប្រឈមមុខតែប៉ុណ្ណោះ ក្នុងពេលនេះសុវត្ថិភាព
របស់ យ៉ុនហ្គី សំខាន់ជាងអ្វីទាំងអស់។
« ព្រមចេញមកហើយឬ » លោក ក្វាងស៊ូ សើចពេញចិត្ត ពេលឃើញស្រីស្រស់ព្រមស្តាប់បង្គាប់ងាយ"
« អូនរត់ទៅ ចាស្មីន » យ៉ុនហ្គី នៅដេញនាងឲ្យចេញ
« អត់ទេ!យើងសន្យារួចហើយថាត្រូវតែនៅជាមួយគ្នារហូត ដូច្នេះហើយ អូនមិនអាចទៅដោយគ្មានបងបាន
នោះទេ! »
លើកនេះ ចាស្មីន យំខ្លាំងលើសដើម ពេលបានឃើញ យ៉ុនហ្គី ខ្វល់ខ្វាយពីនាងជាងជីវិតរបស់គេ។
« ឈប់និយាយអត់ប្រយោជន៍ទៅបានហើយ »
ផាំង~
លោក ក្វាងស៊ូ បានបាញ់បញ្ឆាកជើងរបស់ ចាស្មីន ក្នុងគោលបំណងឲ្យនាងមានការភ័យខ្លាច តែគាត់ដូចជាគិតខុសទៅហើយ ព្រោះថាមិនត្រឹមនាងមិនខ្លាចប៉ុណ្ណោះទេ នៅឆ្លៀតឱកាសគប់កាំបិតត្រូវកូនចៅរបស់គាត់ម្នាក់ បណ្តាលឲ្យគេប្រកាច់ភ្លាមៗ។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
