Part 41

127 0 0
                                        

🌸 ឯកសារសំខាន់ 🌸

យ៉ុនហ្គី បានមកដល់ផ្ទះរបស់លោករដ្ឋមន្រ្តី ចុង ដោយមាន មីនអា រងចាំស្វាគមន៍ជាស្រេច។

រាងក្រាស់ដើរចូលទៅខាងក្នុងផ្ទះដោយរឹកពាអង់អាច និងទឹកមុខពោពេញទៅដោយល្បិចពិសពុលលាក់បង្កប់។

« បងយ៉ុនមកដល់ហើយ! » គ្រាន់តែបានឃើញវត្តមានរបស់ យ៉ុនហ្គី ចូលមកភ្លាម មីនអា រហ័សរត់មកឱបយកចិត្តយកថ្លើម

« បាទ! » អ្នកកម្លោះធ្វើត្រឹមតបខ្លី និងភ្ជាប់មកជាមួយស្នាមញញឹមមិនបរិសុទ្ធ

« បងឃ្លានឬនៅ ខ្ញ៉ំបានឲ្យចុងភៅធ្វើម្ហូបដែលបងចូលចិត្តទៀតផង » ស្រីស្រស់ញញឹមយកចិត្ត នឹកស្មានថាប្រុសថ្លើមថ្លៃមករកខ្លួនដោយសារសព្វព្រះរាជ
ហឬទ័យ ទៅដឹងអីថាប្រុសនេះបោកសោះ

« ចឹងយើងទៅញ៉ំាតែម្តងទៅ បងឃ្លានល្មម! » ដោយ
សារតែមិនចង់អូសបន្លាយពេលវេលាវែង យ៉ុនហ្គី រហ័សធ្វើតាមផែនការដែលខ្លួនបានគ្រោងទុករួចជាស្រេចមុននឹងមកទីនេះ

កម្លោះក្រ៉ំទាំងពីរដួងបណ្តើរគ្នាមកកាន់ចុះអាហារ ដែល
មានម្ហូបជាច្រើនមុខ សុទ្ធតែគួរឲ្យចង់ញ៉ំាទាំងអស់ តែក្នុងអារម្មណ៍របស់ យ៉ុនហ្គី វាមិនគួរឲ្យបរិភោគឡើយ។

អ្នកកម្លោះក្រឡែកភ្នែកមើលពេញតុទាំងអស់ ក៏ឃើញមានតែទឹកក្រូចច្របាច់ស្រស់ៗ និងទឹកបរិសុទ្ធ ដែលវាជាឱកាសល្អខ្លាំងណាស់ ឲ្យគេយកវាមកធ្វើជាលេសបាន។

« នេះអូនមិនត្រៀមស្រាក្រហមទេឬ?បើបែបនេះវាម៉េច នឹងរោលរាលទៅ» គេសួរទាំងមានស្នាមញញឹមកំហូចលើមុខ សម្តែងឲ្យ មីនអា គិតទៅន័យផ្សេងមួយទៀត

« ចង់បានបែបនេះក៏មិនប្រាប់ ខ្ញ៉ំនឹងទៅយកភ្លាមចា៎! » មីនអា រហ័សរត់ទៅបន្ទប់ដាក់ស្រារបស់ឪពុកខ្លួនភ្លាម ដើម្បីយកស្រាមកបំពេញចិត្តប្រុសស្នេហ៍

« បងស៉ំទោសផង មីនអា! បងគ្មានជម្រើសពិតមែន » គេដឹងថាទង្វើដែលខ្លួនកំពុងតែធ្វើវាអាក្រក់ហួសពីអាច
លើកលែងឲ្យបាន មានតែវិធីនេះប៉ុណ្នោះដែលអាចចាប់ខ្លួនលោករដ្ឋមន្រ្តី ចុង បាន

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now