Part4

167 3 0
                                        

🌸 ជាអ្នកណា 🌸

//ព្រឹកឡើង//

ចាស្មីន កម្រើកខ្លួននៅលើគ្រែប្រឹងក្រោកទាំងធីងធោង ព្រោះជាតិអាល់កុលដែលបានផឹកពីយប់កំពុងតែធ្វើទុក្ខ។

«អូយយ!ឈឺក្បាលណាស់ តើខ្ញុំនៅកន្លែង?» នាងតូច
លើកដៃមកអង្អែលត្រង់សៀតផ្ការបស់ខ្លួន បំណងឲ្យបានស្វាងខ្លះ ហើយភ្នែកព្យាយាមសម្លឹងមើលវត្ថុជ៉ំវិញ ឃើញថាវាថ្មីស្រឡាងសម្រាប់នាង បញ្ជាក់បានយ៉ាងច្បាស់ នេះមិនមែនជាបន្ទប់របស់នាងឡើយ

ពេលមើលឲ្យច្បាស់ម្តងទៀត មាងប្រទះភ្នែកហ្នឹងរាងកាយរបស់កម្លោះសង្ហាស្បែកសរដូចពងមាន់បក កំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់នៅលើសាឡុង។

នាងតូច. ចាស្មីន ស្រវេស្រវាចុះពីគ្រែសំដៅទៅសាឡុង
ដែលមានរាងក្រាស់កំពុងតែដេកលក់ នាងអង្គុយចុះ
ពិនិត្យមើលផ្ទៃមុខដែលនាងតែងតែនឹករាល់យប់ថ្ងៃដោយអារម្មណ៍ស្រលាញ់ពេញបេះដូង។

«លោកជាអ្នកជួយខ្ញុំមែនទេ?»នាងមានស្នាមញញឹមនិង
និយាយដោយសម្លេងទន់ភ្លន់ មើលទៅអ្នកកម្លោះដោយក្តីស្រលាញ់

«5ឆ្នាំហើយដែលខ្ញុំឃ្លាតឆ្ងាយពីលោក តើលោកនៅចាំខ្ញុំដែរទេ ចំណាំខ្ញុំខ្លះទេ?!»ទឹកថ្លាៗមួយដំណក់ក៏ស្រក់
ចុះមកប៉ះមុខរបស់រាងក្រាស់

ចាស្មីន បានដឹងពេញបេះដូងថាទង្វើនេះជាទង្វើអសីលធម៎ ព្រោះថាបុរសដែលនាងកំពុងតែលួចមើលកំពុងតែជិតក្លាយជាកូនកម្លោះរបស់អ្នកដទៃ តែធ្វើយ៉ាងម៉េចបាន
ទៅ បើចិត្តមួយនេះមិនធ្លាប់លុប យ៉ុនហ្គី សូម្បីតែមួយវិនាទី។

នាងប្រញ៉ាប់ជូតទឹកភ្នែកដែលហូរលើថ្ពាល់និងតំណក់
ទឹកលើមុខរបស់អ្នកកម្លោះយ៉ាងរហ័ស តែក៏ជួនពេលគេភ្ញាក់ល្មម ធ្វើឪ្យនាងងើបឈរស្ទើមិនទាន់។

គេបើកភ្នែកព្រឹមៗដោយសារមិនទាន់អស់ងងុយនៅឡើយ សួរមកកាន់ ចាស្មីន ទាំងងេមងាម៖

«នាងភ្ញាក់ហើយឬ?»

«ហ៊ឺម!»

«សុំទោសដែលត្រូវមកដេកក្នុងបន្ទប់តែមួយ តែទុកចិត្តចុះខ្ញុំមិនបានធ្វើអីនាងទេ!»គេនិយាយស្កាត់ដើម្បីកុំឪ្យនាងយល់ច្រលំ

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now