Part5

224 1 0
                                        

🌸 អូនបាត់ទៅណា យូរ៉ា!🌸

// ព្រឹកថ្ងៃថ្មី//

វាដូចជាសព្វមួយដង ប៉ុន្តែក្នុងចិត្តរបស់ យូរ៉ា ចេះតែយល់ថានឹងមានរឿងអាក្រក់កើតឡើងចំពោះនាងជាមិនខាន។

បន្ទាប់ពីរៀបចំខ្លួន និងកាតាបរួចរាល់ហើយនាងចុះមកខាងក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹក។ តែចម្លែកខ្លាំងណាស់ ថ្ងៃនេះបែរជាមិនបានឃើញម៉ាក់នាងដូចសព្វមួយដង មានតែកូនក្រដាសណូតពណ៌បៃតងបិទនឹងដៃទ្វាទូរទឹកកក។

ក្នុងន័យសំបុត្រនោះ ម៉ាក់នាងបានប្រាប់ពីការចុះបំពេញការងារនៅតាមខេត្តចំនួនពីរយប់បីថ្ងៃជាមួយប៉ារបស់នាង។

_ " ប្រាប់ផ្ទាល់មាត់មួយម៉ាត់ក៏គ្មាន! "

វាក្លាយជាទម្លាប់ទៅហើយសម្រាប់ យូរ៉ា។ ក្នយងមួយខែនាងបាននៅជាមួយម៉ាក់ប៉ារបស់ខ្លួនតែ១០ថ្ងៃក៏មានដែរ តែរាល់ដងនាងតែងទៅគេងជាមួយ ចុងយ៉ុន តែពេលនេះ ត្រូវនៅម្នាក់ឯងហើយ។

ញាំអាហារពេលព្រឹករួចរាល់ ស្រីស្រស់ចេញពីក្នុងផ្ទះដោយមិនភ្លេចចាក់សោឲ្យបានត្រឹមត្រូវ មុននឹងសំដៅទៅរក ដានីល។

ដានីល បានឃើញមុខស្អុយរបស់មិត្ត ក៏ដឹងពីមូលហេតុ

_ " ម៉ាក់របស់ឯងទៅតាមខេត្តទៀតហើយហ្អេស? "

_ " មែនហើយ! ទើបនៅផ្ទះបានប៉ុន្មានថ្ងៃក៏ទៅវិញ "

_ " មិនទម្លាប់ទៀតហ្អេស? "

_ " យើងធ្លាប់ហើយ "

អ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ពីនេះពីនោះ ភាគច្រើនរំលឹកទៅដល់ ចុងយ៉ុន រហូតដល់ក្នុងថ្នាក់រៀន។

យូរ៉ា រៀបនឹងទាញសៀវភៅមករៀនម៉ោងដំបូងទៅហើយ ស្រាប់តែសម្លេងទូរស័ព្ទរបស់នាងរោទិ៍ឡើងជាមុន។

នាងជ្រួញចិញ្ចើមបន្តិច មុននឹងចុចទទួល

_ " ជំរាបសួរនាងខ្ញ៉ំ យូរ៉ា និយាយ! "

_ " អ្នកនាងជាកូនស្រីរបស់លោកKimមែនទេ? "

អ្នកចុងខ្សែនិយាយដោយសម្លេងដូចជាមានកង្វល់។

_ " ចាត្រូវហើយ តើមានអ្វីចំពោះប៉ាម៉ាក់ខ្ញុំឬ? "

នាងសួរទាំងមិនសប្បាយក្នុងចិត្ត មានអារម្មណ៍ថាកើតរឿងមិនល្អចំពោះម៉ាក់ប៉ានាង។

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now