🌸 ឱកាស🌸
កម្មវិធីដេញថ្លៃយប់នេះត្រូវបានបញ្ចប់ទៅយ៉ាងរលូន ដោយការមានមនុស្សជាច្រើនបានដឹង និងបានស្គាល់ពីវត្តមានរបស់ ប៊ីនីលី។ ដោយសារតែនាងមិនទាន់ចង់ត្រលប់ទៅផ្ទះទើបសម្រេចចិត្តបើឡានមើលទេសភាពទីក្រុងមួយជ៉ំពីរសិន។
តែអ្នកណាទៅស្មានដល់ទៅថាការសម្រេចចិត្តលើក
នេះវានាំគ្រោះថ្នាក់មកដល់ខ្លួន គឺមានឡានខ្មៅជាច្រើនគ្រឿងបានដេញតាមបាញ់ពួកគេពីក្រោយ។
« យើងគួរតែបើកគេចឬក៏តទល់ហ្នឹងពួកវា? » ចាស្មីន សួរយោបល់គ្រប់គ្នា ដោយភ្នែករំពៃសម្លឹងទៅក្រោយមិនឈប់
« ជម្រើសល្អមានតែបើកគេចប៉ុណ្ណោះ ព្រោះយើងគ្មានកាំភ្លើង! » មួយប្រយោគនេះរបស់ ដានីល លែងឲ្យម៉ាហ្វៀក្រម៉ំ បើកភ្នែកធំៗតែម្តង
« ថាម៉េច?ឡានមួយទាំងមូល គ្មានកាំភ្លើងសូម្បីមួយដើម » ប៊ីនីលី សួរទាំងច្រឡោត នេះមិត្តនាងក្លាយជាមនុស្សធ្វេសប្រហែសតាំងពីពេលណា
« កាំភ្លើងនៅជាមួយអង្គរក្សទាំងអស់ ហើយខ្ញ៉ំគិតថាវាគ្មានរឿងអីកើតឡើង ទើបឲ្យពួកគេយកទាំងកាំភ្លើងក្នុងឡានទៅដែរ » ដានីល បកស្រាយឲ្យ ប៊ីនីលី បានយល់
« ឯងមិនគួរប្រហែសបែបនេះទេ ដានីល អ្វីក៏អាចកើតឡើងបានដែរ » ចាស្មីន ថាឲ្យម្នាក់ទៀត
« ស៉ំទោស! » ដានីល ផ្ទាល់ក៏មិនគិតថាតាចាស់ វ៉ាង ជីវ៉ុន មកធ្វើទង្វើរកាចសាហាវក្នុងថ្ងៃបែបនេះដែរ គេមិនគួរណាមើលងាយស្ថានការណ៍ចឹងសោះ
« ណ្ហើយ! ពេលនេះយើងបើកពង្វៀងដានពួកវាសិនទៅរកកន្លែងមនុស្សច្រើន ពួកវាច្បាស់ជាមិនហ៊ានចេញសកម្មភាពអ្វីទេ » ប៊ីនីលី ស្ងប់អារម្មណ៍ទៅវិញ យ៉ាងណាក៏រឿងកើតឡើងទៅហើយ ទោះបន្ទោស ដានីល ខ្លាំងជាងនេះវាគ្មានអ្វីប្រសើរឡើងដែរ
ឡានបន្ថែមល្បឿនលៀនជាងមុនទ្វេដង ព្រោះម្ត៉ំនេះជាផ្លូវលំ ងាយស្រួលក្នុងការបើកបរ តែវាច្រឡះចំពោះអ្នក
ដែលត្រូវគេតាមសម្លាប់បែបនេះ ។
ឡានដែលតាមមក បន្ថែមល្បឿនជិតដល់ពួកគេដូចគ្នា តែ ។ ពេលនេះ មានឡានពីរគ្រឿងកំពុងតែចង់កៀបឡានរបស់នាង តែដោយ ដានីល ជាមនុស្សឆ្លាតគេជាន់ហ្វ្រាំងយ៉ាងទាន់ហន់ ធ្វើឲ្យឡានទាំងពីរកៀគ្នាមួយទំហឹង ។
YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romanceជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...
