Part15

76 1 0
                                    

🌸 សមចិត្ត 🌸

  // ភូមិគ្រិះជាយក្រុង//

ចាស្មីន មកដល់ផ្ទះទាំងសភាពមើលមិនយល់ ធ្វើឲ្យ ប៊ីនីលី ភ័យជាខ្លាំង ថែមទាំងកាលពីយប់មិញនេះទាក់ទងនាងមិនបានទៀត ស្មានតែមានអ្នកណាចាប់បាត់ទៅហើយ។

« ឯងទើបមកពីណា ចាស្មីន? » ប៊ីនីលី រហ័សសួរនាំមិត្តសម្លាញ់

« កាលពីយប់មិញផឹកស្រវឹងខ្លាំងពេក ទើបចូលសម្រាកក្នុងសណ្ឋាគារ» ចាស្មីន ជ្រើសនិយាយកុហក ឲ្យប្រាប់ការពិតយ៉ាងម៉េចបានទៅ ថាកាលពីយប់នាងដេកនៅផ្ទះរបស់ យ៉ុនហ្គី ថែមទាំងព្រឹកមិញវិះតែត្រូវគេរំលោភ?

« ប្រាកដហើយ? »

« អ្ហឹម! យើងទៅងូតទឹកសិន ស្អុះស្អាប់ណាស់» និយាយរួចនាងឡើងទៅបន្ទប់របស់ខ្លួនភ្លាម ព្រោះមិនចង់ឲ្យ
ប៊ីនីលី សួរនាំវែងឆ្ងាយ បើឲ្យនាងដឹងរឿងព្រឹកមិញ ច្បាស់ណាស់ថាសង្គ្រាមលោកលើកទី៣កើតឡើងជាមិនខាន

ប៊ីនីលី មើលតាមពីក្រោយមិត្តសម្លាញ់ ឃើញពីអាករះមិនប្រក្រតីរបស់នាងបានយ៉ាងច្បាស់។

« ចាស្មីន មកវិញហើយអ្ហេស? » ដានីល ទើបតែមកពីណាមិនដឹង ចូលមកសួរនាំ

« អ្ហឹម! » នាងតូចឆ្លើយខ្លីៗ ខួរក្បាលរំលឹកផែនការ
បន្ទាប់ដែលត្រូវធ្វើបាប វ៉ាង ជីហ៊ូ

« ហើយគេទើបមកពីណា! » ដានីឦ នៅតែបន្តសួរ ទាំងដែល ប៊ីនីលី ធ្វើមុខធុញគេពេញបន្ទុកហើយ

« ទៅសួរខ្លួនឯងទៅ! » និយាយរួច ប៊ីនីលី ដើរចេញបាត់ ទយកឲ្យ ដានីល នៅឈរអេះក្បាលតែម្នាក់ឯង

នាងតែងតែបែបនេះហើយ វេលាគិតរឿងសំខាន់ណាមួយ មិនអាចមាននរណាម្នាក់ចូលមករំខានបានទេ បើមិនចង់ឈឺខ្លួនត្រូវនៅឲ្យឆ្ងាយៗពីនាងបន្តិច។

« សួរបន្តិចក៏មិនបាន! » ដានីល រអ៊ូរង៉ូវៗម្នាក់ឯង ឃ្នើសចិត្តនឹងមិត្តសម្លាញ់ទាំងពីរ មានរឿងអ្វីក៏បិទបាំងមិនព្រមចែករំលែកបន្តិចសោះ

// ភូមិគ្រិះត្រកូល វ៉ាង //

ក្រលែកមកមើលភូមិគ្រិះដ៏សែនស្តុកស្តម្ភដែលបានតាំងទីនៅលើដីរាប់ហិចតា កំពុងតែមមាញឹកកូនចៅរត់ចែកជើងគ្នាស្វែងរកកូនប្រុសតែម្នាក់ និងជាប្រមុខរបស់ក្រុម វ៉ាយ៍វូល្ស យ៉ាងសកម្ម។ មកដល់ពេលនេះគឺថ្ងៃទីពីហើយ ដែលកូនប្រុសរបស់លោក វ៉ាង មិនទាន់ត្រលប់មកផ្ទះ ទូរស័ព្ទទៅក៏គ្មានអ្នកលើក ចំណែកមនុស្សជំនិតរបស់គេ មិនបានដឹងឡើយថាចៅហ្វាយរបស់ខ្លួនបាត់ទៅណា។

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now