Part 44

186 0 0
                                        

🌸 អូនមកហើយ 🌸

៚ព្រឹកថ្ងៃថ្មី

មីនអា ក្រោកឡើងតាមទម្លាប់របស់ខ្លួន ខុសប្លែកតែម្យ៉ាងប៉ុណ្ណោះគឺនាងកំពុងតែមកលបស្តាប់ការសន្ទនារបស់ឪពុកមុខបន្ទប់ធ្វើការការរបស់គាត់។

ហើយអ្វីដែលនាងបានឮ វាធ្វើឲ្យនាងតក់ស្លុតជាខ្លាំង

« បើមួយម៉ោងទៀតវានៅតែមិនព្រមនិយាយទេ សម្លាប់វាចោលតែម្តងទៅ! »

នេះប៉ានាងកំពុងតែចង់សម្លាប់ យ៉ុនហ្គី ឬ? បើបែបនេះមិនបានទេ នាងត្រូវតែទៅនិយាយជាមួយឪពុកឲ្យដឹងសខ្មៅតែម្តង។

« ប៉ាសម្លាប់បង យ៉ុនហ្គី មិនបាននោះទេ! »

លោក ក្វាងស៊ូ ភ្ញាក់ផ្អើលជាខ្លាំង កាលបើបានជើញវត្តមានរបស់កូនស្រីបែបនេះ ដោយមិនចង់ឆ្លើយសំណួររបស់នាង ទើបគាត់ធ្វើជាគំហកឲ្យនាង

« មីនអា! នេះកូនលួចស្តាប់ប៉ានិយាយទូរស័ព្ទមែនទេ »

« រឿងនេះមិនសំខាន់ទេ! ប៉ាឆ្លើយនឹងខ្ញ៉ំមកថាប៉ាចង់សម្លាប់បង យ៉ុនហ្គី មែនទេ? » មីនអា មិនខ្លាចចំពោះសម្តីគំរាមរបស់ឪពុកនោះទេ នាងសួរបញ្ជាក់នូវអ្វីដែលខ្លួនបានឮមុននេះ

« មែន! » លោក ក្វាងស៊ូ ព្រមទទួលថាវាជាការពិត ដែលការពិតមួយនេះវាធ្វើបាបចិត្ត មីនអា ស្ទើរតែឆ្កួតទៅហើយ

« ហេតុអីទៅប៉ា នោះជាអនាគតប្តីខ្ញ៉ំណា៎ប៉ា » តើប៉ានាងកើតអីទៅហើយ ហេតុអីចង់សម្លាប់មនុស្សប្រុសដែលនាងស្រលាញ់ទៅវិញ

« ប៉ាមិនព្រមមានកូនប្រសារដូចជាវាទេ » លោក ក្វាងស៊ូ និយាយទាំងមុខមាំ តបមកកាន់កូនស្រី

« ក្រែងប៉ាចង់ឲ្យខ្ញ៉ំរៀបការជាមួយគាត់នោះអី ម៉េចក៏ពេលនេះមកនិយាយបែបនេះទៅកើតប៉ា »

នាងនឹកទៅដល់ថ្ងៃដំបូង ពេលដែលប៉ារបស់នាងចូលមកប្រាប់ថា នឹងផ្សំផ្គ៉ំនាងឲ្យរៀបការជាមួយនឹង យ៉ុនហ្គី នាងសប្បាយចិត្តខ្លាំងណាស់ តែហេតុអីពេលនេះជាប៉ាដែលមកបំផ្លាញសេចក្តីសុខនាងទៅវិញ។

« វាមិនបានស្រលាញ់កូននោះទេ មីនអា វាបានទៅលួចទាក់ទងស្រីឈ្មោះ ចាស្មីន ប៉ាមិនព្រមឲ្យវាធ្វើបាបចិត្តកូនស្រីប៉ាទេ »

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now