Part7

210 1 0
                                        

🌸 ស្រីរត់ចោល 🌸

//ព្រឹកថ្ងៃបន្ទាប់//

មកទល់ពេលនេះ យ៉ុនហ្គី នៅមិនទាន់ទទួលបានដំណឹងរបស់ យូរ៉ា ទាល់តែសោះ។ ពេញមួយយប់ អ្នកកម្លោះមិនបានដេកមិនបានពួន នៅខ្វល៊ខ្វាយពីនាងតូចរបស់ខ្លួន មិនដឹងថាបាត់ខ្លួនទៅណា។

វត្តមានរបស់ យូរ៉ា និងមិត្តភក្តិទាំងពីររបស់នាងត្រូវបានបាត់ទៅយ៉ាងគ្មានស្លាកស្នាម សូម្បីតែអ្នកជិតខាងរបស់នាងក៏មិនដឹង។

ជាពិសេសស្រីស្អាតរបស់គេ គ្មានបងប្អូននៅឯណាទៀតទេ ដែលវាធ្វើឲ្យពិបាកក្នុងការស្វែងរកនាងជាខ្លាំង។

« អូននៅទីណា យូរ៉ា មានដឹងថាបងនឹកអូនប៉ុណ្ណាទេ! »

យ៉ុនហ្គី ស្រដីឡើងទាំងរលីងរលោងទឹកភ្នែក និងគិតតែពីផឹកស្រាមិនឈប់ ។

ស៊ុកជីន ភ្ញាក់ផ្អើលចំពោះទិដ្ឋភាពដែលខ្លួនបានឃើញ និងមិនធ្លាប់គិតឡ់យថានឹងបានឃើញ។ គេនិយាយទាំងហួសចិត្តថា៖

« នេះវាស្អីឯង!បើកភ្នែកមិនទាន់ស្រវ៉ាដបស្រាទៅហើយ? »

គីម ស៊ុកជីន បងធំក្នុងចំណោមបងប្អូនធម៌របស់គេ ជា
ម្ចាស់កាស៉ីណូដ៏ធំបំផុតនៅកោះ ជេជូ យូរៗម្តងទើបគេឡើងមកទីក្រុង សេអ៊ូល។

ជាទម្លាប់គេតែងមករក យ៉ុនហ្គី មុនអ្នកណាទាំងអស់ នឹងបានបបួលទៅវាយកូនហ្គោលជាមួយគ្នា តែមកមើលសភាពពេលនេះចុះ ដូចជនប្រមឹកអនាថាតាមផ្លូវបាត់ទៅហើយ។

គេនិយាយខ្មូរ ថាឲ្យ ស៊ុកជីន វិញ

« ក៉ំមករវល់!ចេញឲ្យឆ្ងាយទៅ »

អ្នកត្រូវគេដេញមិនបានខ្វល់ចំពោះម្ចាស់កន្លែង បែរជាដើរទៅអង្គុយលើសាឡុងធ្វើរឹកយ៉ាងសង្ហា យកជើងគងទាក់ខ្លារួចនិយាយថា៖

« យើងក៏មិនចង់រវល់ប៉ុន្មានដែរ តែវាទើសភ្នែក ធ្វើខ្លួនដូចមនុស្សខកស្នេហ៍ទៅកើត! »

រាងក្រាស់សម្លឹងមុខបងប្រុស មុននឹងព្រមទទួលស្គាល់ចំពោះសម្តីបងប្រុស

« មែន!ខ្ញ៉ំត្រូវស្រីរត់ចោល »

ស៊ុកជីន ភ្ញាក់សឹងតែធ្លាក់ពីលើសាឡុង មិនចង់ជឿនូវអ្វីដែលបានឮមុននេះ

ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)Where stories live. Discover now