chapter 15 : សូមអង្វរ!!

712 67 17
                                    

បន្ទាប់ពីភាពងងឹតបានរសាត់ ពន្លឺដ៏ភ្លឺកំពុងតែចាំងចំកណ្ដាលមុខរបស់អ្នកដែលបានសន្លប់។ថេយ៉ុងនឹកស្មានមិនដល់ថាគេអាចមានជីវិតឃើញពន្លឺថ្ងៃសារជាថ្មី រាងកាយដ៏ទ្រុឌទ្រោមព្យាយាមងើបពីលើស្មៅ ក្បាលរបស់គេឈឺឡើងខ្ទោកៗ នៅពេលដែលគេយកដៃទៅប៉ះក៏ដឹងថាឈាមបានកក លើសពីនេះ-

គេព្យាយាមក្រោក តែវាដូចជាមានអ្វីម៉្យាងធ្ងន់នៅលើជើងខាងស្ដាំរបស់គេ គេងើបមិនរួចទេ!

(មិន-មិនអាចទេ)ថេយ៉ុងលែងស្រួលក្នុងចិត្ត គេយកដៃទៅច្របាច់ជើងខាងស្ដាំរបស់គេ ចុងក្រោយគេក៏វារទៅរកកន្លែងណាអាចទប់ខ្លួនបាននិងក្រោកយឺតៗ តែគេក៏ដួលទៅវិញដោយសារមិនអាចទប់ជំហរបាន។ពុទ្ធោអើយ!បើបែបនេះឲ្យគេត្រឡប់ទៅវិញម្ដេចបានទៅ?ទូរសព្ទក៏គ្មាន គេគ្មានអ្វីជាប់ខ្លួននោះទេ។មើលឆ្វេងមើលស្ដាំដូចជាស្ងាត់ជ្រងំ ថេយ៉ុងក៏វារទៅឲ្យឆ្ងាយ មកដល់ឆ្ងាយល្មមនិងជាដងផ្លូវទៀតនោះ ថេយ៉ុងបក់ដៃរហូតដល់យូរៗម្ដងមានអ្នកដំណើរឆ្លងកាត់និងឃើញថេយ៉ុងមានរបួស គេក៏ជួយថេយ៉ុងលើកដាក់ឡានរួចនាំទៅមន្ទីរពេទ្យ។

"អរគុណលោកហើយ"ថេយ៉ុងសំពះអរគុណទៅដល់មនុស្សប្រុសនៅចំពោះមុខខ្លួនបន្ទាប់ពីពិនិត្យព្យាបាលរួចមក។គេក្រវីដៃតិចៗ

"មិនអីទេ លោកត្រូវការជំនួយ ម៉្យាងខ្ញុំជាគ្រូពេទ្យនៅទីនេះស្រាប់។ហើយជើងខាងស្ដាំរបស់លោកគឺគ្រាន់តែគ្រិចនិងត្រូវការពេលមួយរយៈ ព្រោះវារៀងធ្ងន់ធ្ងរគួរសម ឯក្បាលវិញក៏ដូចគ្នា។លោកអាចស្នាក់នៅទីនេះសិនក៏បាន ឬក៏ត្រឡប់ទៅវិញនិងត្រូវប្រើឈើច្រត់មួយរយៈ"គេញញឹមដាក់ថេយ៉ុង

"មិនអីទេ ខ្ញុំចង់ចាកចេញពីមន្ទីរពេទ្យ"

"បាទ!បើមានបញ្ហាអី នេះជានាមប័ណ្ណរបស់ខ្ញុំ លោកអាចទាក់ទងមកបាន"

(Kyori nanami?ជនជាតិជប៉ុនហ្ហេស៎?)ថេយ៉ុងមើលទៅកាន់នាមប័ណ្ណរបស់nanami។គេយល់ព្រមទៅបំពេញបែបបទនិងចាកចេញពីមន្ទីរពេទ្យភ្លាមៗ។គេមិនដឹងថាគេបានដួលសន្លប់ប៉ុន្មានថ្ងៃទេ ជាពិសេសគ្រាន់តែទទួលបានកម្លាំងវិញ ថេយ៉ុងក៏ចង់ចាកចេញនិងលួចគិតអំពីអ្នកដែលបានហៅគេណាត់ជួបទៅមើលការប្រកួតរួមគ្នា។

Mr.Kim's Secret Where stories live. Discover now