"ទីបំផុតមកហើយ?"សម្លេងរបស់ម្ចាស់នៃហាងសត្វចិញ្ចឹមមួយកន្លែងបានបន្លឺបន្ទាប់ពីឃើញរាងខ្ពស់ស្រឡះដើរចូលទាំងទឹកមុខមាំ។ថេយ៉ុងរេភ្នែករកឆ្មារបស់ខ្លូន ភ្លាមៗទឹកមុខមាំត្រូវបានបន្សាបដោយអារម្មណ៍រីករាយរកស្មានមិនត្រូវ។
"ប្រុសស្អាតនោះជាម្ចាស់ឆ្មាឈ្មោះ<ដំឡូង>នោះហ្ហេស៎?ពុទ្ធោអើយ រូបរាងស្អាតបាតមិនសមណាមិនចេះរកឈ្មោះឲ្យឆ្មាសោះ"អ្នកធ្វើការនៅទីនោះដែលមិនស្គាល់ថេយ៉ុង នាងលួចហួសចិត្តប្រាប់ទៅមិត្តរបស់នាង។ឯម្ចាស់ហាងក៏ដើរទៅយកឆ្មាឲ្យថេយ៉ុង។
"សុខភាពគេល្អខ្លាំងណាស់ ចាប់តាំងពីគេជាពីជំងឺមកលោកគួរតែមកយកគេឲ្យបានលឿន ម៉េចក៏ទុកគេនៅទីនេះយូរម្លេះ?"
"មួយរយៈនេះខ្ញុំរវល់ខ្លាំងមិនសូវនៅផ្ទះ ទើបគិតថានឹងផ្ញើគេនៅទីនេះទាល់តែរួចរាល់ការងារទើបមកយកវិញ"
"សរុបទាំងថ្លៃថ្នាំនិងការស្នាក់នៅជាង2ខែ អស់300$"ថេយ៉ុងស្កេនលុយទៅឲ្យខាងពេទ្យរួចក៏ទទួលឆ្មាត្រឡប់ទៅវិញ។ជំហ៊ានបន្ទាប់ គេមិនទាន់ចាកចេញទៅផ្ទះភ្លាមៗទេ គេនៅនាំឆ្មាទៅដើរកម្សាន្តជុំវិញសួនឲ្យស្រឡះខ្លួនបន្តិចសិន។វាអាចថាជាសំណាងរបស់គេ ព្រោះគេស្គាល់គ្នានឹងម្ចាស់ហាងនោះទើបខាងហាងគេយល់ព្រមទុកឆ្មារបស់គេឲ្យនៅបានយូរបែបនេះ។
"យ៉ាងមិច?លែងស្គាល់ម្ចាស់ហើយហ៎?"ថេយ៉ុងលើកដំឡូងមកប្រឈមមុខនឹងវា។វាពិតជាcuteខ្លាំង គេមិនដឹងថានៅពេទ្យវាសុីច្រើនប៉ុណ្ណាទេ ទើបឡើងសាច់ឡើងណែន បើមិនមែនជាឈ្មោល ច្បាស់ជាគេគិតថាពោះធំមិនខាន។បបូរមាត់ទន់ល្មើយថើបថ្ពាល់ឆ្មាយ៉ាងចាស់ដៃទាល់តែដំឡូងរើទើបថេយ៉ុងព្រមបណ្ដោយឲ្យគេមានសេរីភាពនិងរត់លេងនៅទីនោះ។
"ថេយ៉ុង"វត្តមានរបស់នរណាម្នាក់បានមកដល់។ថេយ៉ុងងាកទៅរកឃើញរាងសង្ហារដើរមករកខ្លួនដោយមាន hoodie ពណ៌ខ្មៅនិងខោប្រផេះជើងខ្លី ពន្លឺនៃថ្ងៃបានជះពីក្រោយខ្នងរបស់គេបណ្ដាលឲ្យថេយ៉ុងមិនអាចមើលមុខរបស់គេបាន។ថេយ៉ុងនឹកគិតថាជុងហ្គុក តែពេលដែលគេចូលមកដល់ទើបដឹងថាជាអ្នកណា។