មិត្តភក្តិគួរតែលើកលែងនូវទោសកំហុសឲ្យគ្នាទៅវិញទៅមក?
តែលើកនេះវាធ្ងន់ធ្ងរ ជុងហ្គុកមិនអាចទទួលយកបានឡើយ។ម្ចាស់សមីខ្លួនបានដើរមករកពួកគេ ជុងហ្គុកមើលទៅកាន់ហេសុងដោយកែវភ្នែកស្រទន់ ហេសុងមិនមាត់ គេអូសដៃជុងហ្គុកចេញពីក្នុងចំណោមអតីតមិត្តភក្តិទាំងនេះ។នៅពេលដែលពួកគេមកឆ្ងាយពីមនុស្សទាំងនោះហើយ ហេសុងដកដង្ហើមធំបន្តិច គេព្រលែងដៃពីជុងហ្គុករួចដៀងមើលទៅជុងហ្គុក
"យើងអត់បានធ្វើអីជាមួយពួកហ្នឹងទេ"ជុងហ្គុកលើកដៃក្រវីតិចៗ។ហេសុងសើចរួចផ្ទាត់ថ្ងាស់របស់ជុងហ្គុក
"យើងមានថាអីឯណា?យើងក៏មិនមែនជាមនុស្សចិត្តព្រះដែលអាចត្រឡប់ទៅរកអ្នកដែលដេញយើងចេញដែរ"បើហេសុងនិយាយបែបនេះហើយ ក្រុមបាល់បោះរបស់ជេដិននឹងបាត់វត្តមានពួកគេទាំង2ចេញពីក្រុមជារៀងរហូតតែម្ដង។តទៅទៀតវានឹងលែងមានសម្លេងសើចក្អើកក្អាយ លែងមានការជិះកង់ជុំគ្នា ញ៉ាំអីជុំគ្នា និងលេងបាល់បោះជុំគ្នាទៀតហើយ។ស្មានមិនដល់ថាមិត្តភាពពួកគេជាមួយនឹងក្រុមបាល់បោះរយៈពេល2ឆ្នាំត្រូវបញ្ចប់ត្រឹមនេះសោះ។
"តោះទៅgym"
"អូយ?អីគេ????"ហេសុងភ្ញាក់ព្រើតដែលសុខៗជុងហ្គុកបែរជាបបួលgym។ត្រឹមលេងបាល់បោះនិងជិះកង់ក៏លូតកម្ពស់និងសុខភាពល្អណាស់ទៅហើយ ឥឡូវមកបបួលgymទៀត ជុងហ្គុកចង់ក្លាយជាbig boyឬ?
"ឯងស្ដាប់អត់ខុសទេ យើងចង់gym"
"កុំ-កុំទាន់!យើងសុំពេលគិតសិន"ហេសុងនៅមិនទាន់ទទួលយកបាន គេមិនធ្លាប់gymគេមិនដឹងរបៀបរបប តែជុងហ្គុកនេះធានាច្បាស់ថានឹងមិនមានអ្វីកើតឡើងទើបហេសុងយល់ព្រមនិងរកពេលវេលាសមស្របសម្រាប់ការgymរបស់ពួកគេ។
(មិត្តភក្តិឯងប្លែកម៉េស?សុខៗបបួលឯងទៅgym)ហេសុងគិតក្នុងចិត្ត វាអាចមានមូលហេតុច្រើនទើបគេខ្ចិលសួរនាំ។ចាប់តាំងពីពេលនោះមក ក្នុងមួយអាទិត្យពួកគេតែងបបួលគ្នាgym2-3ថ្ងៃទៅតាមពេលទំនេររបស់ពួកគេ។កន្លងផុតអស់មួយខែ រាងកាយជុងហ្គុកអាចប្លែកកន្លែងខ្លះដែលធ្វើឲ្យជុងហ្គុកពេញចិត្តនិងសង្ឃឹមថាតទៅមុខគេអាចមាំមួនខ្លាំងជាងនេះ។
![](https://img.wattpad.com/cover/368580235-288-k675345.jpg)