chapter 03 : គ្មានកេរ្តិ៍ខ្មាស់!

639 50 9
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់ អ្នកដែលលង់លក់សម្រាកក្នុងមន្ទីរពេទ្យបែរមកងើបទទួលពីថ្ងៃថ្មីដែលបានជះចូលមកតាមកញ្ចក់បង្អួច។ហេសុងដើរមករកលោកប៉ា គេថើបថ្ពាល់លោកប៉ាមួយខ្សឺតមុននឹងចាកចេញដើម្បីរៀបចំទៅរៀន។តែមុននឹងទៅរៀន គេក៏ទៅបង់លុយថ្លៃជំងឺសិន។

"ក្មួយប្រុសមកពីបន្ទប់203មែនទេ?ការចំណាយនៃថ្លៃថ្នាំនិងការស្នាក់នៅត្រូវបានបង់រួចរាល់អស់ហើយ"

"បង់រួចរាល់?តើខ្ញុំអាចមើលឈ្មោះអ្នកបង់បានទេ?"គីមថេយ៉ុង-មិនអាចទេ!ហេតុអីមនុស្សល្ងង់ម្នាក់នោះត្រូវមករ៉ាប់រងការចំណាយសម្រាប់លោកប៉ា?តើគេស្ដាយក្រោយឬក៏ចង់មកសម្ដែងតួនាទីជាកូនល្អទៅវិញទៅ?

ហេសុងមិនមាត់ គេដើរចេញដោយមានមន្ទិលនិងនៅមិនសុខ។មិនមែនថាផ្ដាច់ទំនាក់ទំនងទេមែនទេ?បន្ទាប់ពីចាកចេញអស់ជាច្រើនឆ្នាំនិងបង្ករឿងគ្រប់យ៉ាង គេនៅមានមុខមកបង្ហាញខ្លួនទៀតឬ?

(ពួកយើងមិនអាចអត់ទោសឲ្យលោកបានទេ)ហេសុងលើកដៃខ្ទប់មុខ គេញ័រខ្លួនតិចៗនិងយំចេញមកយ៉ាងស្ងៀមស្ងាត់ ខណៈពេលខួរក្បាលនឹកទៅដល់រឿងគ្រប់យ៉ាងកាលពីមុន។

មកដល់សាលា ហេសុងភ្ញាក់ផ្អើលពេលឃើញជុងហ្គុកយកបង់បិតដំបៅទៅបិតលើខ្ទង់ច្រមុះ ក្រោយពីសួរនាំទើបដឹងថាជុងហ្គុកត្រូវជនមិនស្គាល់មុខវាយ។

"ជុងហ្គុកមានរបួស?ខ្ញុំគួរតែទៅមើល"អាយរីស បន្ទាប់ពីឮដំណឹង នាងក្រោកពីតុនិងចង់ចេញពីថ្នាក់ដើម្បីទៅថ្នាក់ជុងហ្គុក។តែភ្លាមៗមិត្តរបស់នាងឃាត់

"ឯងទៅដើម្បីអី?បន្តិចទៀតចូលរៀនហើយ ចាំពេលទៅផ្ទះចាំទៅកាក់គេទៅ"

"អ្ហឹម-អញ្ចឹងក៏បាន"នាងស្ងប់ចិត្តរួចអង្គុយចុះវិញ។ម្ដងម្កាលនាងតែងសម្លឹងមើលទៅក្រៅបង្អួចនិងបន់ស្រន់សូមកុំឲ្យជុងហ្គុកកើតអីធ្ងន់ធ្ងរ។នៅម៉ោងចេញទៅផ្ទះនាងពិតជាទៅស្វែងរកជុងហ្គុកពិតមែន តែអ្នកដែលនាងជួបមិនមែនជាជុងហ្គុកទេ គឺជាហេសុង។

"ឃើញជុងហ្គុកទេ?"

"គេទៅបន្ទប់ទឹក នាងរកគេធ្វើអី?"

Mr.Kim's Secret Where stories live. Discover now