chapter 33 : សូមអង្វរអូនសម្លាញ់

739 100 17
                                    

<នឹកស្អី?>មិនទុកឲ្យជុងហ្គុករងចាំបន្ត ថេយ៉ុងទាញទូរសព្ទមកឆ្លើយតបទាំងមាត់នៅជាប់នឹងច្រាស់ដុសធ្មេញ។

<នឹកអ្នកខ្លះ>jungkook

<នឹកៗទៅ>taehyung

<អត់នឹកគេវិញទេមែន?>Jungkook

<អត់ទេ អត់ចង់>taehyung

ត្រឹមមួយរំពេចជុងហ្គុកបែរជាផ្ញើរូបរាងកាយអាក្រាតល្វែងលើរបស់នាយឲ្យមកថេយ៉ុងមើល។ថេយ៉ុងឈ្លក់នឹងពពុះដែលនៅពេញមាត់របស់គេ គេរហ័សតបវិញភ្លាមៗមិនចាំយូរ។

<អាក្មេងឆ្កួត>taehyung

<ដោះខ្ញុំធំអត់?>jungkook

<ឡប់!!!!!!>taehyungរកពាក្យតបលែងឃើញ។តែអ្នកម្ខាងទៀតដែលដឹងថាថេយ៉ុងកំពុងតែវង្វេងវង្វាន់បែរជាសើចប្រកាច់ពេញពូក ទីបំផុតគេអាចញោះថេយ៉ុងបានសម្រេចពិតមែន។ថេយ៉ុងបិតទូរសព្ទយ៉ាងលឿន គេលើកដៃខ្ទប់មុខទាំងក្រពុលមុខ បន្ថែមទៅទៀត រូបភាពនៃរាងកាយរបស់ជុងហ្គុកកំពុងតែរំលេចពេញខួរក្បាលរបស់គេជាបន្តបន្ទាប់។

(ចង្រៃយ៎អើយ!!)ថេយ៉ុងខំក្រវីក្បាលបណ្ដេញវាចេញ តែវានៅតែមិនចេញ។គេសម្លឹងមើលទូរសព្ទនៅជិតដៃរបស់គេដោយក្រសែភ្នែកបង្រួមចូលគ្នា ដៃមាំលើកទៅបើកវាម្ដងទៀតនិង zoom មើលឲ្យច្បាស់ថាវាធំអត់។

(ពិតជាធំមែន)គ្រាន់តែមើលរូបភាពគេអាចប៉ាន់ស្មានដឹងពីទំហំរបស់វាធំជាងរបស់ខ្លួនឯង។ថេយ៉ុងច្របាច់ដោ*ខ្លួនឯងនិងនៅបន្តនឹកគិតពីទំហំរបស់វា។

"មិនអន់ទេ"គេលោចស្នាមញញឹមច្រឡឺមដូចពពួករោគចិត្ត។បើជុងហ្គុកបានឃើញ ថេយ៉ុងច្បាស់ជាមិនសល់សាច់ឡើយ។

នៅថ្ងៃស្អែកចូលមកដល់ ជុងហ្គុករៀបចំខ្លួនទៅសាលាដូចតែរាល់ដង។មកដល់ថ្នាក់លើកនេះ ម្នាក់ៗបាននិយាយគ្នាអំពីក្រុមពាលមួយនោះដែលគ្មានឃើញអ្នកណាមកសោះ។ជុងហ្គុកគ្រាន់តែដាក់ខ្លួនអង្គុយមិនទាន់ក្ដៅគូទផង មនុស្សស្រីសម្រស់ស្រស់ស្អាតម្នាក់ដើរមកអង្គុយពីលើតុរបស់ជុងហ្គុកនិងបន្លឺសំនៀងក្រោមបបូរមាត់ពណ៌ក្រហមរបស់នាង។

"ម្សិលមិញគេថាគេទៅរកឯង តែមកដល់ពេលនេះយើងនៅតែទាក់ទងទៅគេមិនបាន!ប្រាប់មកថាសង្សាររបស់យើងនៅឯណា?"

Mr.Kim's Secret Where stories live. Discover now