chapter 34 : rut

688 88 19
                                    

សម្ដីស្របទៅនឹងទឹកដមនៃសម្លេងដែលពោរពេញដោយភាពឈឺចាប់កំពុងតែអង្វរទៅកាន់អ្នកម្ខាងទៀតដោយទឹកមុខស្រទន់។ថេយ៉ុងនៅតែប្រើកែវភ្នែកទទេស្អាតលែងមានអារម្មណ៍ស្រឡាញ់ដូចកាលពីមុន សម្លឹងមកកាន់ដាវីឌ

"លោកគិតថាបន្ទាប់ពីធ្វើបាបខ្ញុំអស់ចិត្ត ក្រោយមកក៏បាត់ខ្លួន2ឆ្នាំ ហើយត្រឡប់មកវិញធ្វើដូចគ្មានអីកើតឡើងអញ្ចឹងឬ?"

"ថេយ៉ុង-"

"ពួកយើងសុទ្ធតែជាមនុស្សអាយុ30 កុំធ្វើខ្លួនដូចជាក្មេងអី ខ្ញុំមិនចូលចិត្តនាំខ្លួនឯងឲ្យរស់នៅជាមួយមនុស្សប្រភេទដូចលោកទេ"ថេយ៉ុងដើរបំបុកស្មារបស់ដាវីឌ គេឡើងធាក់កង់ដើម្បីចាកចេញពីផ្ទះទៅកាន់ហាងរបស់គេ។ដាវីឌគ្រាន់តែសម្លឹងមើលថេយ៉ុងពីចម្ងាយ។ភ្លាមៗគ្រប់យ៉ាងក៏ត្រូវគាំងធ្មឹងបន្ទាប់ពីឃើញឡានមួយគ្រឿងមកឈប់នៅឯផ្ទះថេយ៉ុង អ្នកដែលចេញពីឡាននោះគឺជាមិត្តរបស់គេច្បាស់ណាស់។

"អូរ-មិត្តសម្លាញ់!មកធ្វើអីនៅទីនេះ?"អ៊ុនហ៊ូញញឹមក្រោមទឹកមុខសង្ហាររបស់គេ ក្នុងដៃរបស់គេកាន់នូវបាច់ផ្កានិងកន្រ្តកផ្លែឈើមកផងដែរ។ដាវីឌជ្រួញចិញ្ចើម

"រឿងយើង"

"អញ្ចឹងបន្តការរីករាយឈរនៅក្រៅផ្ទះទៀតទៅអញ្ចឹង"អ៊ុនហ៊ូបម្រុងនឹងដើរទៅគោះទ្វាផ្ទះថេយ៉ុងហើយ ដាវីឌបែរជាចាប់គេទៅអឹបជាប់នឹងជញ្ជាំងជាប់

"ចង់បានន័យថាយ៉ាងមិច?"

"ថី?មិចក៏មើលទៅដូចជាខឹងអញ្ចឹង?ក្រែងលើកមុនឯងតែងតែចិត្តល្អចង់ចែករំលែកថេយ៉ុងជាមួយយើងហី?ពេលនេះយើងក៏កំពុងតែប្រើប្រាស់វិធីយកគេហើយតាស៎-លើកនេះគឺស្រួលទៀតផង ព្រោះយើងនិងឪពុកគេកំពុងតែជិតដិត"អ៊ុនហ៊ូញញឹមរបៀបអ្នកមានប្រៀប គេបន្តសម្ដីរបស់គេ

"កុំខឹងអីមិត្តសម្លាញ់!អ្នកណាយកបាន អ្នកនឹងជាអ្នកឈ្នះ!ដំបូងថាគ្រាន់តែចង់លេងសើចនឹងថេយ៉ុង តែអត់ទេ-ថេយ៉ុងជាមនុស្សពូកែណាស់ បើបានគេជាប្រពន្ធ យើងប្រាកដជាក្លាយជាបុរសសំណាងបំផុតលើលោកជាមិនខាន។លាហើយមិត្តសម្លាញ់"អ៊ុនហ៊ូរុញដាវីឌចេញ គេគោះទ្វារហូតដល់ហាជុនចេញមកបើកទ្វាទាំងស្នាមញញឹម

Mr.Kim's Secret Where stories live. Discover now