chapter 08 : mission

603 55 5
                                    

នៅឯក្នុងហាងកាហ្វេព្រឹកនេះ បន្ទាប់ពីបម្រើភ្ញៀវរួចរាល់ ថេយ៉ុងបែរជាទទួលបានសារពីថ្នាក់លើដែលបានទម្លាក់ការងារមកឲ្យគេ។

(នៅលើកោះ?)វាឆ្ងាយណាស់ពីទីក្រុង ម៉្យាងនៅទីនោះក៏មិនសូវជាមានសុវត្ថិភាពដែរ។ដោយសារតែដាវីឌរងរបួសត្រូវសម្រាកនៅមន្ទីរពេទ្យ ហេតុនេះហើយថេយ៉ុងក៏ត្រូវប្ដូរដៃគូមកធ្វើការជាមួយនឹងមនុស្សប្រុសម្នាក់ទៀត។

(តើជានរណា?)មកពីគេមិនសូវទៅជួបជុំជាមួយនឹងក្រុមឃាតករដទៃ ម៉្យាងថ្នាក់លើគ្រាន់តែទម្លាក់ការងារតាមរយៈសារមកគឺគេអាចធ្វើបានហើយ។គេគ្រាន់តែសង្ឃឹម!ថាដៃគូរបស់គេនឹងអាចចុះសម្រុងទៅចុះ។

មិនយូរមិនឆាប់ ប៉ុន្មានម៉ោងក្រោយមកវត្តមានរបស់បុរសម្នាក់ក្នុងឈុតសាមញ្ញបន្លំជាភ្ញៀវធម្មតា ដើរចូលមកក្នុងហាងរបស់ថេយ៉ុង។ថេយ៉ុងដើរទៅសួរនាំ ពីដំបូងគេក៏មិនស្គាល់ តែពេលដែលបាននិយាយគ្នាបន្តិចគេក៏ដឹងតែម្ដងថានាយគឺជាដៃគូរបស់គេ។ជាមួយនឹងសក់ពណ៌ទង់ដែង កែវភ្នែកពណ៌ទឹកសមុទ្រ សម្បុរសនិងខ្ពស់មានសាច់ដុំ វាដូចជាត្រូវtypeរបស់គេ-

"ពួកយើងនឹងចេញដំណើរល្ងាចនេះ"

"លឿនម្លេះ?"

"ខ្ញុំមិនចូលចិត្តការងារយូរនោះទេ"បុរសដែលមានមុខសុភាព គេឈ្មោះថាអ៊ុនហ៊ូ បង្ហាញស្នាមញញឹមរាយមន្តស្នេហ៍ ថេយ៉ុងឯណេះគេយកថាសទៅបាំងមុខរបស់នាយ។

"បញ្ឈប់ទៅ ខ្ញុំមិនមែនប្រុសចិត្តងាយទេ"

"មែនឬ?តែលោកស្អាតណាស់ ខ្ញុំមិនធ្លាប់ឃើញអ្នកណាស្អាតដល់លោកនោះទេ"ហេតុអីបានជាថេយ៉ុងស្រាប់តែនឹកឃើញថាជុងហ្គុកជាអ្នកនិយាយវាមកកាន់គេទៅវិញ?ឆ្កួតហើយ!!

"ខ្ញុំនឹងបិតហាងនៅម៉ោង3រសៀលដើម្បីរៀនចំខ្លួន ដល់ពេលនោះចាំនិយាយគ្នាបន្ត"ថេយ៉ុងចាកចេញក្រោមទឹកមុខមាំ អ៊ុនហ៊ូនៅតែរក្សាស្នាមញញឹម គេយកដៃខ្ទប់មាត់ទាំងក្រហមមុខរបៀបមនុស្សដែលកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់។

(គេស្រស់ស្អាតនិងក្រអូបណាស់)អ៊ុនហ៊ូមិនដឹងថាវាបណ្ដាលមកពីការថែរក្សារាងកាយរបស់ថេយ៉ុងដែលអាចបណ្ដាលឲ្យខ្លួនក្រអូប ឬមកពីធម្មជាតិឡើយ។សម្រស់ដ៏ស្រស់ស្អាតឥតខ្ចោះមួយនេះ-គេដូចជាចង់ប្រាថ្នាវាម្ដងបន្តិចៗហើយ។

Mr.Kim's Secret Where stories live. Discover now