chapter 19

678 71 6
                                    

ទះថើបៗ?

វាពិតជាចម្លែកណាស់ដែលនៅខាងក្រៅ ពួកគេបែរជាថើបគ្នាយ៉ាងផ្អែមល្ហែមនៅក្រោមពន្លឺព្រះចន្ទនាពេលយប់។ថេយ៉ុងចាប់សក់របស់ជុងហ្គុក គេតបស្នងការថើបរហូតដល់បញ្ចប់ ពួកគេបានសម្លឹងគ្នាអស់មួយស្របក់ដោយអារម្មណ៍ច្របូកច្របល់ ថេយ៉ុងដែលធ្លាប់តែមិនចាប់អារម្មណ៍ពីរឿងអារម្មណ៍ស្នេហាប្រាកដប្រជា គេបែរជាលែងយល់ពីជម្រៅចិត្តគេនាពេលនេះ។

(ប្រុសម្នាក់នេះដូចស្អាតជាងរាល់ដង)ជុងហ្គុកគិតក្នុងចិត្ត បើកាលពីមុន-គេអាចនឹងស្រមៃឃើញពីមុខហេសុងនៅពេលដែលគេនៅជិតថេយ៉ុង។

"លោកជាបងប្រុសហេសុង?"សំណួររបស់ជុងហ្គុក បណ្ដាលឲ្យថេយ៉ុងត្រូវអាក់អារម្មណ៍។

"បើមែនវាយ៉ាងមិច?"

"ខ្ញុំគ្រាន់តែនឹកស្មានមិនដល់-ព្រោះគេមិនធ្លាប់និយាយថាគេមានបងប្រុសទេ"

"វាមកពីខ្ញុំផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ"ហាស្ដីត្រឹមនេះ ថេយ៉ុងរុញជុងហ្គុកចេញ។ថេយ៉ុងលើកដៃជោគសក់ទៅក្រោយរួចដើរចេញដោយលែងនិយាយស្ដីបន្ត ជុងហ្គុកឃើញក៏ឡើងកង់ជិះទៅតាមថេយ៉ុង។

"ចាំខ្ញុំជូនទៅផ្ទះ"

"កង់នឹងហ្ហេស៎?"

"មើលងាយ?"

"បើមែន-"

"ឡើងមកកុំនិយាយច្រើន"ថេយ៉ុងលើកជើងយឺតៗឈរលើគន្លាក់ឲ្យស្រួល គេទប់ស្មារបស់ជុងហ្គុកដើម្បីរក្សាលំនឹង។ជុងហ្គុកក៏ធាក់កង់ជិះទៅរកខុនដូរបស់ថេយ៉ុង។

"ធុញអត់?ពេលនៅជាមួយខ្ញុំ?"នៅសុខៗជុងហ្គុកបែរជាសួរ ថេយ៉ុងមិនមានចម្លើយសមស្របសម្រាប់ជុងហ្គុកឡើយ។គេចង់និយាយថាគេធុញ-គេមិនចង់ពាក់ព័ន្ធនឹងជុងហ្គុកទេ តែគេធ្វើមិនបាន។

"ហ្ហឹម-"នៅលើផ្លូវដែលមានស្ដុបដ៏ស្ងប់ស្ងាត់ ជុងហ្គុកឈប់កង់រួចប្រើដៃម្ខាងទាញថេយ៉ុងឲ្យឱនចុះដើម្បីគេអាចងើយទៅក្រោយថើបមាត់របស់ថេយ៉ុងថ្នមៗ។នៅពេលដែលស្ដុបពណ៌បៃតងវិញ គេក៏ប្ដូរមកជិះជាធម្មតា។

អស់រយៈពេលមួយសន្ទុះធំ ពួកគេបានមកដល់ខុនដូរដោយសុវត្ថិភាព។ជុងហ្គុកបានផ្ញើសារប្រាប់អ្នកផ្ទះថាគេនឹងដេកនៅទីនេះ ពួកគាត់ក៏មិនបានសួរនាំច្រើនដែរ។

Mr.Kim's Secret Where stories live. Discover now