តាមការស្មានរបស់ថេយ៉ុងដូចជាខុស។ព្រោះបន្ទាប់ពីផឹកកាហ្វេរួចរាល់ ទាំងអ៊ុនហ៊ូនិងដាវីឌក៏ចាកចេញដោយមិនមានភាពខុសប្រក្រតីឡើយ។
នៅថ្ងៃរសៀលខណៈពេលថេយ៉ុងរៀបចំបិតហាងដើម្បីទៅតាមការណាត់របស់ជុងហ្គុក។ថេយ៉ុងមិនបានមើលឆាតជុងហ្គុកបន្តឡើយ គេឡើងតាក់សុីជិះទៅទាំងមិនចាប់អារម្មណ៍ពីសម្ដីជុងហ្គុក
<ចាំខ្ញុំទៅយក>
តាក់សុីដែលថេយ៉ុងជិះកាន់តែឆ្ងាយទៅៗ។គេមិនដឹងថាទីលាននៃការប្រកួតនៅឆ្ងាយប៉ុណ្ណាឡើយដែលត្រូវចំណាយពេលយូរសម្រាប់ជិះបែបនេះ។អំឡុងពេលនោះថេយ៉ុងបានចុចមើល map របស់ទីលានគេក៏ភ្ញាក់ផ្អើលព្រោះវាខុសពីទិសដៅទៅកន្លែងប្រកួតខ្លាំងណាស់។
(មិនស្រួលទេ)ផឹប!ថេយ៉ុងបម្រុងនឹងទម្លុះទ្វាហក់ចេញ គេបែរជាត្រូវលើកដៃខ្ទប់ច្រមុះអំឡុងពេលទទួលបានក្លិនចម្លែក។តៃកុងឡានញញឹមដោយសភាពគួរឲ្យខ្លាច គាត់បានបង្ហុយក្លិនសណ្ដំដាក់ថេយ៉ុង តែថេយ៉ុងនេះរហ័សខ្លាំងអាចដឹងទុកមុន ដូច្នេះគាត់មានតែប្រើធម៌ក្ដៅប៉ុណ្ណោះ។គាត់បានឈប់ឡាននិងងាកក្រោយទៅចាប់វាយថេយ៉ុងឲ្យសន្លប់ តែមិនបានសម្រេច។
អ្នកដទៃអាចនឹងស្លន់ស្លោចំពោះហេតុការណ៍នេះ តែសម្រាប់ថេយ៉ុងគឺអត់ទេ!គេមិនខ្វល់អ្វីក្រៅពីរត់គេចខ្លួនឡើយ។គេបើកទ្វាឡានដើម្បីរត់គេចខ្លួន តែវាដូចជាហួសពេលព្រោះដៃរបស់នរណាម្នាក់លើកមកខ្ទប់មាត់របស់គេថែមទាំងចាប់ខ្លួនគេជាប់មិនឲ្យរើរួចទៀត។
(នរកហើយ!!!)ថេយ៉ុងចាប់ផ្ដើមងងុយទៅតាមថ្នាំសណ្ដំបានសម្រេច។អ្នកដែលចាប់បានក៏ញញឹមរួចអូសថេយ៉ុងចូលទៅកាន់ទីងងឹត។
នៅឯផ្នែកម្ខាងទៀត
ជុងហ្គុកបានមកដល់ខាងមុខហាងរបស់ថេយ៉ុង តែគេឃើញថេយ៉ុងមិននៅនោះទេ។គេបានខលនិងព្យាយាមឆាតទៅរកថេយ៉ុងជាច្រើនសារ តែអ្វីដែលទទួលបានគឺភាពទទេស្អាត។ជុងហ្គុកគិតពីជម្រើសចុងក្រោយថាគេនឹងទៅចាំថេយ៉ុងនៅទីលានប្រកួតតែម្ដង តែពេលដែលគេបានទៅគេ គេបានរងចាំអស់ជាង20នាទីរហូតដល់ការប្រកួតចាប់ផ្ដើមអស់10នាទីក៏នៅមិនឃើញថេយ៉ុង។ជុងហ្គុកមានអារម្មណ៍មិនស្រួល គេសម្រេចចិត្តនិងខលទៅថេយ៉ុងជាលើកចុងក្រោយ